ព័ត៌មានទាន់ហេតុការណ៍៖

កំហឹងពាក្យសម្តីចាក់សម្លាប់ប្រពន្ធខ្លួនឯង

ចែករំលែក៖

ខេត្តកោះកុង៖ ដោយសារ​កំហឹង​ក្នុងការ​ប្រកែក​គ្នា បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​ជិត​១២ ថ្ងៃទី​២៦ សីហា នៅ​ចំណុច​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​បើតាម​សម្តី​ម្តាយ​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ដូចគ្នា បាន​និយាយថា មួយរយៈ​មុន​ពួកគេ​ទាំង​២​នាក់ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយក៏​មានការ​វ៉ា​យ​តប់​គ្នា​ដែរ ហើយ​ជនរងគ្រោះ ក៏បាន​ចាក​ចេញពីផ្ទះ​ទៅ​អស់​រយៈពេល​៥-៦​ខែ​មកហើយ​។ គាត់​បន្តថា ជនរងគ្រោះ​ទើបតែ​ត្រឡប់មកផ្ទះ​វិញ ទាំង​២​នាក់​នេះ និង​ឲ្យ​ចាស់ទុំ​ទាំងសងខាង ជួយ​សម្របសម្រួល​គ្នា​រួចហើយ លុះ​ថ្ងៃកើតហេតុ ប្តី​ប្រពន្ធ​នេះ បាន​ឈ្លោះប្រកែក​គ្នា​ទៀត រួច​នាំគ្នា​ចូលដេក​បាត់ទៅ ស្រាប់​មួយសន្ទុះ​ក្រោយ​ជនសង្ស័យ​ដើរ​ចេញពី​ក្នុង​បន្ទប់ ពេល​ចូល​ទៅវិញ​ក៏​លឺ​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​ផង គាត់​ក៏​ស្ទុះ​ទៅ​មើល​បានឃើញ​ជនរងគ្រោះ​ដេក​ក្នុង​ថ្លុកឈាម​ទៅហើយ​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ស្រុក​មណ្ឌលសីមា បាន​ឲ្យ​ដឹងថា ក្រោយពេល​ជនសង្ស័យ​ចាក់​សម្លាប់​ប្រពន្ធ​រួច ក៏​ចាក់​សម្លាប់​ខ្លួនឯង​ដែរ តែ​សំណាង​ក្រុម​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ទាន់​។​

​ជនរងគ្រោះ​ឈ្មោះ ង្វៀង ធី​ងុ​ក​យាម ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​ស្លាប់​) ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង និង​ជនសង្ស័យ​ឈ្មោះ វៀង យាំង​ឌឹ​ក ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​រងរបួស​) មុខរបរ​លក់​កាហ្វេ ស្នាក់នៅ​ជាមួយគ្នា​។​​

ក្រោយពេល​កើង​ត​ហេតុ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​៕​


ចែករំលែក៖