ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។

ខ្ញុំបានបញ្ជាអោយទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី។

សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ» ៕

 


ចែករំលែក៖