ទីក្រុង Abu Dhabi៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាពិកកម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិក ឬ (តេឡេក្រាម)កាលពីរសៀលថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០១៧ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច និង ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នៅទីក្រុងAbu Dhabiក្នុងមហាសន្និបាទ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗស្តីពីវឌ្ឍនភាពនៃវិស័យកីឡាជនពិការ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧ នៅប្រទេស UEA អារ៉ាប់អាមារ៉ាត ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងសម្តេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានទៅចូលរួមក្នុងចឲកិច្ចប្រជុំនៅទីនោះ បានឲ្យថា រយៈពេល៣ថ្ងៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ មានកិច្ចប្រជុំសំខាន់ៗដូចជា ចមនួន២ថ្ងៃ ដើម្បីលើកយកពីវឌ្ឍនភាពនានាជុំវិញភាពរីកចម្រើន ការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ដូចជា ព្រឹត្តិការណ៍ ប្រកួតកីឡាជនពិការរដូវក្តៅ រដូវងារ និងព្រឹត្តិការណ៍ប្រកួតអូឡាំពិកជនពិការនៅប្រទេសជប៉ុន ឆ្នាំ២០២០ជាដើម ។ចំណែកឯថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧ គឺជាថ្ងៃដែលអង្គមហាសន្និបាទ បោះឆ្នោតជ្រើរសរើសបេក្ខភាព ប្រធានថ្មីនៃ គណៈកម្មាធិការប៉ារ៉ាអន្តរជាតិ (IPC)អាណត្តិទី៤ សម្រាប់ដឹកនាំបន្តក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាជនពិការ នៅលើពិភពលោក ឲ្យមានការរីកចម្រើនបន្ថែមទៀត។
លោកអគ្គលេខាធិការ បានបន្តថា ក្រោយពីកិច្ចប្រជុំខាងលើ លោកបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី ចាង ហៃឌី ជាបេក្ខជន ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ។ ជំនួបធ្វេភាគី រវាង លោកស្រី ចាង ហៃឌីនិង លោក យី វាសនានាថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧នេះ លោកស្រីលោកស្រី ចាង ហៃឌី បានលើកឡើងថា លោកស្រីត្រេកអរយ៉់ាងខ្លាំងដោយបានឃើញសារព័ត៌មាន សម្តេចតេជោជួបប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា និងសម្តែងនូវឆន្ទៈ តាមគោលការណ៍ ច្បាស់លាស់ កម្ពុជានិងចិន ជាគ្រួសារតែមួយ ពិសេសសម្តេចតេជោបានណែនាំឲ្យបោះឆ្នោតជូនលោកស្រីដើម្បីបានធ្វើជាប្រធាន គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC)ផងដែរ។លោក យី វាសនា បញ្ជាក់ថា លោកស្រី ចាង ហៃឌី បានសន្យាជួយដល់វិស័យកីឡាជនពិការកម្ពុជា រៀងរហូតទោះបីលោកស្រី ជាប់ឆ្នោត ឬធក៏មិនបានជាប់ឆ្នោតជាប្រធាន IPCក៏ដោយ ក៏លោកស្រីនូវបន្តកីឡាជនពិការកម្ពុជា ដែរ។
លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថាគណៈកម្មាធិការជាតប៉ារ៉ាឡាំពិកកម្ពុជាត្រូវអនុវត្តផែនការសំខាន់ៗមួយចំនួនជា ទី១- ពង្រឹងអត្តពលិក កម្ពុជា ឲ្យហ្វឹកហាត់តាមស្តង់ដា និងមានគុណវុឌ្ឍខ្ពស់តាមលក្ខខណ្ឌបច្ចេកទេស។ ទី២-កម្ពុជាបញ្ជូនអត្តពលិក គោលដៅរបស់ខ្លួន ចូលរួមប្រកួត ជើងឯកពិភពលោក ដែលទទួលស្គាល់ដោយ IPC។ ការប្រកួតនេះ ត្រូវបានវាស់កម្រិត ស្តង់ដា និងគុណភាព ដែលនឹងផ្តល់ជូនអត្តពលិកយើងនូវវិញ្ញាបនបត្រ សម្រាប់ការចុះឈ្មោះ ប្រតួត ឆ្នាំ២០២០ នៅជប៉ុន។ ទី៣-កម្ពុជាត្រូវបង់សមាជិកគ្រប់កម្រិត ជូនអត្តពលិក ដូចជា បង់ SDMS ជាមួយIPC ដើម្បីបានលេខកូដ អចិន្ត្រៃយ៍របស់អត្តពលិក និងបង់សមាជិកជូនទៅ សហពន្ធ័ អន្តរជាតិថែមទៀតរាល់ការប្រកួតម្តងៗត្រូវបង់ប្រាក់សុំសិទ្ធិចូលរួមជាមួយម្ចាស់ផ្ទះបន្ថែមទៀតផងដែរ។ ទី៤-មានលក្ខខណ្ឌ ជាច្រើនទៀតដែលកម្ពុជាត្រូវពង្រឹងរួមទាំងស្ថានភាពសេដ្ឋកិច្ចរបស់អត្តពលិក ដូចថ្មីៗ នេះសម្តេចតេជោ បានណែនាំដល់ក្រសួងអប់រំរួចហើយ ជម្រើសជាតិជនពិការ របស់យើងនឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ ៕ សារីម