ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅវេលាម៉ោង២៣យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានបេីកការស៊ើបអង្កេត បង្ក្រាបចាប់បានមុខសញ្ញាលក់ចែកចាយថ្នាំញៀន ចំនួន២នាក់ ស្ថិតនៅក្រុមទី៩ ភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ (តំបន់ភូមិថ្មី) ដោយចាប់យកបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន២កញ្ចប់ ទម្ងន់៣.៣៦ក្រាម និងទូរសព្ទ័ដៃ២គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះគង់ ឈិន ភេទប្រុស អាយុ៥២ឆ្នាំ ស្រុកកំណើតនៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ននៅក្រុមទី៩ ភូមិ៣សង្កាត់លេខ៣(តំបន់ភូមិថ្មី) មុខរបរជាងកាត់សក់ និងឈ្មោះឆេង ឡី ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើតនិងទីលំនៅដូចគ្នា មុខរបរកម្មករសំណង់។
ជនសង្ស័យទាំងពីរ សមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ឆ្លាម សមុទ្រ