ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករះម៉ូតូរ៉ឺកម៉កកង់បី និងរ៉ឺកម៉កសណ្ដោងដឹកស្វាយខ្ទាត ទៅបុករថយន្ត២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកថ្ម មួយគ្រឿងបានបើកមកដល់ស្តុបជាន់ហ្រ្វាំង មិនជាប់ជ្រុលបុករះម៉ូតូរ៉ឺកម៉កកង់បីនិងរ៉ឺកម៉ក សណ្ដោងដឹកស្វាយខ្ទាត ហើយទៅបុករថយន្ត២គ្រឿងទៀត កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចស្តុបទួលទំពូង តាមផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមអ្នកបើកបររថយន្តបង្ក មានឈ្មោះ ជឿន រតនា ភេទប្រុស អាយុ២២ឆ្នាំមុខ របរបើកបររថយន្តស្នាក់ នៅភូមិសំបួស សង្កាត់ច្បារមន ក្រុងច្បារមន បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ខ្ញុំបានដឹកកំទិចថ្មពីកោះពេជ្រ យកទៅចាក់នៅម្ដុំស្តារ អូឡាំពិកតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ស្តុបកើតហេតុខាងលើក៏បាន ជាន់ហ្រ្វាំង តែជាន់ហ្រ្វាំងមិនស៊ីសោះ ទើបជ្រុលទៅបុករៈ ម៉ូតូរ៉ឺកម៉កកង់បីនិងរ៉ឺកម៉ក សណ្ដោងដឹកស្វាយខ្ទាត ទៅបុករថយន្ត២គ្រឿងទៀត រងការខូចខាតប៉ុណ្ណោះមិនបណ្ដាលអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ​នគរបាល​ជំនាញចរចរាណ៍ផ្លូវគោកបានមកធ្វើការវាស់វែង និងអូសរថយន្ដទាំងអស់និងម៉ូតូរ៉ឺកម៉កទៅរក្សា​ទុក​នៅចរចរាណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ នៅ​ពេលក្រោយ ៕ ស រស្មី


ចែករំលែក៖