ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកធ្វើអត្តឃាតបានសម្រេចនៅលើដើមស្វាយក្បែរផ្ទះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកភូមិផងរបងជាមួយ និងសមត្តកិច្ចផងដែរ ខណៈក្រុមគ្រួសារបានបាត់សមាជិក ក៏នាំគ្នាដើររកប្រទះឃើញ។
ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចដើមស្វាយខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រមាណ ២០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួង សារ៉ាវីន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំខ្មែរ បច្ចុប្បន្ន មានទីលំភូមិ ឃុំកើតហេតុខាងលើ។
លោក បន្តថា បន្ទាប់ពីស្រាវជ្រាវជ្រាវ ឃើញថាជនរងគ្រោះមានជំងឺតម្រងនោមរ៉ាំរ៉ៃ(នោមមិនចេញ) ហើយក៏ធ្លាប់វះកាត់នាកន្លងមកនោះដែរ ប៉ុន្តែការព្យាបាលនៅតែមិនជាសះស្បើយនោះឡើយ ទើបអាចធ្វើឲ្យជនរងគ្រោះមិនចង់រស់នៅលើលោកទៀតនោះទេ នេះជាការពោលពាក្យរបស់ជនរងគ្រោះនាកន្លងមកមុនហេតុការណ៍នេះកើតឡើងនោះ ស្រាបតែនៅវេលាម៉ោងខាងលើ ក៏គេប្រទះឃើញយកខ្សែនីឡុងចងកបែបនេះ។
លោកថា លើខ្លួនប្រាណសាកសពពុំស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន