ព័ត៌មានទាន់ហេតុការណ៍៖

យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវសង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេទទួលដំណឹងថា តារាសម្តែងប្រុស យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សង្គ្រោះបន្ទាន់ព្រោះតែតារាសម្តែងរូបនេះមានជំងឺទឹកនោមប្រៃ។

នៅមុននេះអ្នកនាង ចនច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានធ្វើការអំពាវនៅក្នុងបណ្តាញសង្គមសុំឲ្យសិល្បករសិល្បការិនីខ្មែរ ជួយទៅបរិច្ចាគឈាមដើម្បីជួយសង្គ្រោះតារាសម្តែងលោកយូឌីស្កូដែលកំពុងមានជំងឺធ្ងន់ធ្ងរសម្រាកនៅឯមន្ទីពេទ្យព្រះកេតុមាលានិងត្រូវការឈាមជាចាំបាច់។

តារាសម្តែងរូបនេះត្រូវការឈាមព្រោះតែវេជ្ជបណ្ឌិតត្រូវលាងឈាមឈាមជាចាំបាច់ជៀសវាងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។ អ្នកនាងចន ច័ន្ទលក្ខិណាបញ្ជាក់ថា លោក យូ ឌីស្កូត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយស្ថានភាពសុខភាពកាន់តែចុះខ្សោយ ហើយពេលនេះក្រុមវេជ្ជបណ្ឌិត្រូវការឈាមយ៉ាងតិចពី៤ទៅ៥ផ្លោកក្នុងមួយថ្ងៃ៕ វឌ្ឍនា


ចែករំលែក៖