ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បន្ទប់ជួលដាក់ដាំបាយនឹងចង្ក្រានហ្គាស ម៉ូតូនៅក្បែរហៀរសាំងឆាបឆេះបង្កការភភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្លើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ ខណៈម្ចាស់បន្ទប់ជួលកំពុងដាក់ដាំបាយ និងចង្ក្រានហ្គាសហើយដោយសារតែម៉ូតូរបស់គាត់ទុកក្នុងបន្ទប់នោះដែរបានហៀរសាំងក៏បណ្តាលឲ្យឆាបឆេះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ឈ្មោះ ជួន ពន្លក អាយុ២៧ឆ្នាំ មានមុខរបរប្រធានគ្រប់គ្រងដឹកជញ្ជួនការហ្វេ ក្រុមហ៊ុនឯកជនដែលជាម្ចាស់បន្ទប់ជួលកន្លែងកើតហេតុបាននិយាយប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុរូបគាត់បានដាក់ដាំបាយ និងចង្ក្រានហ្គាសហើយ ក៏ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញក៏ឃើញអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ គាត់បន្តថា សង្ស័យតែឆាបពីម៉ូតូរបស់គាត់ហើយមើលទៅ ព្រោះថាម៉ូតូគាត់មានហៀសាំងតិចចេញមកខាងក្រៅតែគាត់មិនបានចាប់អារម្មណ៍។

សមត្ថកិច្ច និងអាជ្ញាធរខណ្ឌ ដែលបានចុះជួយអន្តរាគមន៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយហើយមិនបានមើលថាម៉ូតូនៅក្នុងបន្ទប់នោះមានហៀរសាំងទើបបណ្តាលឲ្យឆាបឆេះបែបនេះ។

ប្រភពបន្តថា សម្ភារខូចខាតមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន។ ក្នុងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់២គ្រឿងហើយរលត់ទៅវិញនៅម៉ោង៨និង១០នាទី៕ តុង សីហា


ចែករំលែក៖