ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​​បុក​ម៉ូតូ​នៅ​ផ្លូវ​សេតេ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅ​វេលា​ម៉ោង​៨និង៥០នាទីព្រឹក នៅថ្ងៃទី​២៩ ខែ​កញ្ញា​​ ឆ្នាំ២០១៧​​ លើផ្លូវ​បុរីកម្មករ​(សេតេ)​ជិត​ផ្ទះ​សំណាក់​គឹម​ ចន្ថា២​​​ ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង/​​ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ រថយន្ត​ដឹកទំនិញ​​​១គ្រឿង ម៉ាក HYUNDAI ពណ៌​ស​ ពាក់​ស្លាកលេខ​ភ្នំពេញ​3C-​4685​ មានទិសដៅពី​កែងរ៉ា​ ឆ្ពោះទៅ​ ផ្សារលើ​ បាន​បុក​ម៉ូតូ​១គ្រឿង​ពី​ក្រោយ​ ម៉ាក​ HONDA​ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ព្រះសីហនុ​1E-0067​ ​ដែលមាន​ទិសដៅ​ស្របគ្នា ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​​ជា ​អ្នកបើកបរ​ម៉ូតូ ​។ ចំណែកអ្នកបើកបរ​រថយន្ត​ បាន​គេច​ខ្លួន​បាត់​ មុនពេល សមត្ថកិច្ច​ទៅដល់​។

រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ចាត់ការ​បន្ត​៕ ឆ្លាម សមុទ្រ


ចែករំលែក៖