ព័ត៌មានទាន់ហេតុការណ៍៖

ដើរតួធ្វើជាឈ្មួញទិញដែកពីដេប៉ូមួយកន្លែងយកទៅមិនឲ្យលុយចែកគ្នា តែត្រូវជាប់ខ្នោះសម្ថតកិច្ចទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីទទួលបានដំណឹងពីបុរសម្នាក់ថា មានគេឆបោកយកដែកជាច្រើនតោនយកទៅលក់ ហើយបានប្រាប់ពីភិនភាគរបស់ជនសង្ស័យ សមត្ថកិច្ច​នគរបាលខណ្ឌ​ដង្កោ​ ក៏បានចេញប្រត្តិបតិការពួនស្ទាក់ រហូតឃាត់ខ្លួន​ជនសង្ស័យទាំង៣នាក់ភ្លាមៗតែម្ដង​ ។

ក្នុងកិច្ចប្រត្តិបតិការឃាត់ខ្លួន​ ជនសង្ស័យ​ទាំង៣នាក់នេះ គឺនៅវេលា​ម៉ោង​ ៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​និង​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ទី​១.​ឈ្មោះ​ លាត់ ឌី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបប​ ជាងសំណង់ ភូមិ២​សង្កាត់ជ្រូយចង្វារ​ ខណ្ឌ​ជ្រោយចង្វា ២.មាន​ឈ្មោះ​ វី​ ម៉ាត់លី ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ២៤​ ឆ្នាំ​ អ្នកនេសាទ ស្នាក់នៅ​ សង្កាត់ជ្រូយចង្វា ខណ្ឌ​ជ្រោយចង្វា ៣.មាន​ឈ្មោះ​ កូប​ ម៉ាស់​ម៉ូត​ ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ៣៣​ មុខរបប​ នេសាទ​ ដកហូត​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GI 7077 ចំណែក​ជនរងគ្រោះដែលជាម្ចាស់ដែក​ មានឈ្មោះ​ គ្រី​ ឡេងស្រេង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបប​ លក់គ្រឿងសំណង់ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ

យោង​តាមសម្តី​ពីសមត្ថកិច្ច​ ខណ្ឌដង្កោ​បានឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ចបានទទួលបាននូវ​ដំណឹង​តាម​ទូរសព័្ទ​ ពី​ជនរងគ្រោះ​ ជាម្ចាស់ដេប៉ូ​ លក់គ្រឿងសំណង់ថាមាន​ ជនសង្ស័យ​ ខាង​លើ​ បានធ្វើ​សកម្ម​ភាព​ ឆបោក​ដែក​របស់គាត់អស់មួយ​រថយន្ត​យកទៅ​លក់បាត់ហើយ​ លឺដូចនេះ​ពួកគាត់​ជាកម្លាំង​ព្រហ្មទណ្ឌ​ បានយកលេខ​ទូរសព័្ទ​ ជនសង្ស័យ​ ពីជនរងគ្រោះ​ ដើម្បី​ ព្យាយាម​ទំនាក់ទំនង​ តាម​ជំនាញ់របស់ពួកគាត់​ រហូតបានតំរុយ​ពី​សង្ស័យ​ ដែល​កំពុងតែ​ជិះម៉ូតូ​ធ្វើដំណើរតាម នៅ២១៧​ និង​និយាយ​ទូរសព័្ទ​ជាមួយ​សមត្ថកិច្ចផងនោះ​ ដោយឃើញ​ភិនភាគច្បាស់​លាស់​ សមត្ថកិច្ចបានបើក​រថយន្ត​ដេញតាម​ឃាត់​ឲ្យ​ជន​សង្ស័យ​ឲ្យឈប់​ តែជនសង្ស័យ​ទាំង​នោះ​ហាក់​បីដូច​ជាដឹងខ្លួន​ បានបន្ថែមល្បឿន​ម៉ូតូ​បើក​រត់គេចខ្លួន​ រហូត​ដល់​ ជិតនិង​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ជនសង្ស័យ​បានផ្តួលម៉ូតូ​ ដើម្បី​រត់គេច​គេចខ្លួន​ តែត្រូវបាន​សមត្ថកិច្ច​ ដេញ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣នាក់​ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​ យកទៅ​សាកសួរ​នៅ​អធិការដ្ឋាននគរបាលខណ្ឌ​ដង្កោ​ ។

​នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យទាំង​នោះ​បានសារភាពថា​ ពួកគេពិតជាបាន​ ធ្វើ​សកម្មភាព​ ឆបោក​ពីជនរងគ្រោះ​ពិតប្រាកដ​មែន​ ហើយ​ដែក​ទាំង​នោះ​ គឺ​ពួក​បានយកទៅ​លក់​ នៅកន្លែង​ទិញ​អេតចាយ​ នៅសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ បានលុយ​ជាង​៣០០ដុល្លារ​ ដើម្បី​យកមកចែកគ្នា​ ។

​ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការរដ្ឋានខណ្ឌ​ដង្កោ​ ចំណែកជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាងសំណុំរឿង​ដើម្បី​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖