ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស២នាក់យកមកពិនិត្យទឹកនោមរកឃើញមានផ្ទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងចាប់ម៉ូយដាក់រថយន្តតាក់សុីតាមផ្លូវសាធារណៈ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាកំពុងតែល្បាតនៅក្បែនោះ ឃើញទាន់ ក៏នាំខ្លួនយកមកសាកសួរ និងធ្វើតេសទឹកនោមឃើញមានសារធាតុញៀនទាំងពីរនាក់។

ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលីសប្រាប់ថា៖ បុរសទាំងពីរនាក់នោះទី១ឈ្នោះ ម៉េង សំណាង អាយុ២៤ឆ្នាំ មុខរបរអ្នកចាប់ម៉ូយដាក់រថយន្តតាក់សុី ស្នាក់នៅភូមិពី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រូ​ចខេត្តកំពុងស្ពឺ។ទី២ឈ្មោះ សូត្រ សុខឃី អាយុ៣៦ឆ្នាំ មុខរបរបបអ្នកបើកបរយន្តស្នាក់នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពុងស្ពឺ។

លោក វរសេនីយ៍ឯក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា មុន និងឃាត់ខ្លួនបុរសទាំងពីរនាក់ខាងលើគឺកម្លាំងរបស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែឃើញពួកគេទាំងពីរនាក់កំពុងតែឈ្លោះប្រកែកគ្នារឿងដណ្តើមម៉ូយដាក់រថយន្តតាមផ្លូវសាធារណៈដែលបង្កភាពពរញ៉េរញ៉ៃទើបលោកបញ្ជាឲ្យនាំខ្លួនយកមកសាកសួរ និងពិនិត្យទឹកនោមនៅប៉ុស្តិ៍ឃើញពួកគេមានសារធាតុញៀនទាំង២នាក់ហើយ ក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕ តុង សីហា


ចែករំលែក៖