ភ្នំពេញ៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា នេះ បដិសេធសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះ ដែលសុំជួបលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី០២ ខែតុលា ។ លោកចៅក្រម អះអាងថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។
លិខិតរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជម្រាបជូនលោកសួន រីដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ បញ្ជាក់ថា “សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវ ប្រមូលភ័ស្ដុតាងនានា ហើយចៅក្រមមិនទាន់បានសាកសួរ ជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាន់ទិន នៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រម បានបំពេញកិច្ចចាំបាច់មួយចំនួនសិន”៕ ចេស្តា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច