ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្សារចោមរោមមើលយ៉ាងច្រើនកុះកុញ ខណៈប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងផ្ទះករណីដេកស្លាប់ទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យកាលពីរសៀលវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្ទះចំណុចជាប់ផ្សារពោធិតាហោ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ ពោធិតាហោ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាក្រោយពីបានទទួលពត៌មានកម្លាំងប៉ូលីសក្រុងកំលាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចៅសង្កាត់ គ្រូពេទ្យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យសាកសព ឃើញថា
សាកសពមានឈ្មោះ ឡាយ ស៊ីភួងហៅ ឡាំយ៉ង ភេទ ស្រី អាយុ 41ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មានរស់នៅភូមិ ថ្នល់កែង សង្កាត់ពោធិតាហោ ក្រុង ស្វាយរៀង។
ប្រភពបន្តថាតាមការស្រាវជ្រាវ និង ពិនិត្យសាកសព ឃើញថា នៅលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីទេ គ្រូពេទ្យបញ្ជាក់ថាស្លាប់ដោយសារខ្យល់គ ។
តាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើគឺជាមនុស្សផឹកស្រាជាប្រចាំមិនលួសថ្ងៃឡើយ ហើយពេលត្រឡប់មកផ្ទះវិញ គឺមិនមានហូបបាយអ្វីឡើយ ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន