ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ខេត្ដកណ្ដាលរកឃើញ​ជនបរទេសមកស្នាក់នៅខុសច្បាប់ ​ជិត​៨០០​នាក់ជ្រកក្រោមស្លាកសមាគមសមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនបរទេស​សរុប​ចំនួន​៧៩៧​នាក់ ស្រី​៥៧៤​នាក់ ត្រូវបាន​សម​ត្ត​កិច្ច​រកឃើញថា​បាននិងកំពុង​ចូលមក​បោះតង់​ស្នាក់នៅ និង​ជ្រកកោន​ក្នុង​សមាគម សមាធិ ព្រះពុទ្ធសាសនា​អន្តរជាតិ​មាន​ទីតាំង​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ាវ ចំរើន ស្នងការនគបាលខេត្ដកណ្ដាល ដែលបានដឹកនាំកម្លាំងជំនាញ ចុះទៅ ដល់ទីតាំងនិងឆែកឆេ រកឃើញជនបរទេស មកស្នាក់នៅកម្ពុជាខុសច្បាប់ ជិត៨០០នាក់នៅថ្ងៃទី ០៤ តុលា ឆ្នាំ២០១៧នេះ ថា៖ ក្រោយពីសមត្ដកិច្ច ជំនាញ យើងទទួលបាន ព័ត៌មាន ពី ប្រជាពលរដ្ឋ ថាមានជនបរទេស ចំរុះជាតិ សាស្ដ្រ ជាច្រើន នាក់បានមកស្នាក់នៅ ទីតាំនេះ ដោយខុសច្បាប់ ទាំងហ្វូងរួចមក សមត្ដកិច្ចយើងក៏បានចុះមកពិនិត្យនិង ស្រង​ស្ថិតិ ភ្លាម កាលពី​ម៉ោង​២ ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧ ម្សិលមិញនៅ​ទីតាំង​សមាគម សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ នេះ ដោយរកឃើញមាន​ជនបរទេស​សរុប​ចំនួន​៧៩៧ នាក់ ស្រី ៥៧៤​នាក់ ក្នុងនោះ​មាន ៥​សញ្ជាតិ រួមមាន ៖ ទី​១. សញ្ជាតិ​វៀតណាម​សរុប ៧៨៧​នាក់ ស្រី​៥៧៣​នាក់​។ ទី​២.​សញ្ជាតិ​តៃវ៉ាន់​សរុប​២​នាក់ ( ប្រុស​)​។ ទី​៣.​សញ្ជាតិ​មី​យ៉ាន់​ម៉ា​សរុប​៦​នាក់ (​ប្រុស​)​។ ទី​៤.​សញ្ជាតិ​ចិន​ម្នាក់ (​ប្រុស​)​។ ទី​៥.​សញ្ជាតិ​អាមេរិក​ម្នាក់ (​ប្រុស​)​។​

លោក រឹម សារិ ស្នងការរងទទួលបន្ទុកសន្ដិសុខ ខេត្ដកណ្ដាល បានឲ្យដឹងដែរថា៖ ជនបរទេស​ទាំងនោះ បានមក​ស្នាក់នៅ​រយៈពេល​៥​ថ្ងៃ រួចមកហើយ ដោយ​គិតពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ ក្នុង​គោលបំណង​របស់ពួកគេ គឺដើម្បីមកធ្វើបុណ្យ និង​សមាធិ ដោយពួកគេ ​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​បាវិត ,ច្រក​បន្ទាយ​ចក្រី និង​ភ្នំពេញ (​ពោ​ចិន​តុង​)​។​

លោកបន្ដថា៖ បច្ចុប្បន្ននេះ សម​ត្ត​កិច្ច​យើង កំពុងសុំគោលការណ៍ថ្នាក់លើ ដើម្បីមាន​វិធានការ នឹងមាន ចំណាត់ ការ​បែបណា​ចំពោះ​ទីតាំង​សមាគម សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​ខាងលើនេះ ហើយជនបរទេសចំរុះជាតិសាស ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះ តាមការបញ្ជាក់ ឲ្យដឹង ពីប៉ូលិ៏សអន្ដោប្រវេសន៏រកឃើញថា៖ មានជនបរទេសចំនួន៧៨៧នាក់ អត់មានប៉ាស្ពរ័ (លិខិតឆ្លងដែន) ភាគច្រើនពួកគេ ចូលមកទឹកដីកម្ពុជាតាមច្រករបៀង កម្ពុជា វៀតណាម តាមរយៈមេខ្យល់ដោយយក ឈ្មោះសមាគម ព្រះពុទ្ធសាសនាអន្ដរជាតិជាខ្នង បង្អែក ពួកគេស្លៀកពាក់ជាសង្ឃតាមប្រពៃណី នៃសាសនាវៀតណាម ដល់ពេលពួកគេចូលមកដល់ទីតាំង សមាគមនេះរួចហើយ ពួកគេ ក៏បានដោះ សម្លៀកបំពាក់ជាសង្ឃនោះចេញ រួចពួកគេ ចេញទៅប្រកបមុខរបរផ្សេងៗ គ្រប់ទីកន្លែងនៅក្នុងទឹកដីកម្ពុជាតែម្ដង។

បច្ចុប្បន្ន ជនបរទេសទាំង៧៨៧នាក់នេះ សមត្ដកិច្ចកុំពុងរក្សាទុក ឲ្យស្នាក់នៅ ក្នុងសមាគម នេះបណ្ដោះអាសន្នរង់ចាំបញ្ជាថ្នាក់លើថាតើត្រូវមានវិធានការបែបណា ចំពោះពួកគេ៕ សំរិត


ចែករំលែក៖