ព័ត៌មានទាន់ហេតុការណ៍៖

ទប់ស្កាត់ឲ្យបានដាច់ខាតសកម្មភាពភេរវកម្ម និងធានាមិនឱ្យមានបដិវត្តន៍ពណ៌

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការ ពារជាតិបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារ សុវត្ថិភាព ក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទេីបកន្លងទៅថ្មីៗនេះ សម្រេច បានជោគជ័យគួរជាទីមោទនៈ ។

នេះជាមោទនភាព របស់សង្គមគ្រួសារ ខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ។

លោក សាំង យុន មានប្រសាសន៍បែប នេះ ក្នុងឱកាសលោកនាយឧត្តមសេនីយ៍អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុប របាយការណ៍ការងារ៩ខែនិងដាក់ចេញ ទិសដៅអនុវត្តបន្តត្រីមាសទី ៤ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០១៧ ដោយមានវត្ត មាននាយទាហាន មកពីស្ថាប័ន ក្រសួង ការពារជាតិអគ្គបព្ជាាការ ខ.ភ.ម. ជាច្រេីន រូបទៀតបានចូលរួម ។

ក្នុងរបាយការណ៍បូកសរុបអានដោយលោកឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គ លេខាធិការរងក្រសួងការពារជាតិនាយក នាយកដ្ឋានសរុប លេីកឡេីងអំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ស្ថាប័ន កងឯកភាព ចំណុះអគ្គបព្ជាាការដ្ឋាន ខ.ភ.ម ក្រសួងការពារជាតិលេីកិច្ចការពារ បូរណភាពទឹកដីទប់ស្កាត់ឲ្យបានដាច់ខាត រាល់សកម្មភាពភេរវកម្មនិងធានាមិនឲ្យ មានបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ព្រមទាំងការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងភាពត្រឹមត្រូវនៅកម្ពុជា ។

ក្នុងនោះក៏មានចំណាប់អារម្មណ៍របស់ សមាជិកអង្គប្រជំុបានលេីកឡេីងបំពេញ បន្ថែម ស្តីពីការកសាងកងឯកភាពសាង សង់ផ្លូវថ្នល់តាមបណ្តោយព្រំដែន និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផង របងជាមួយ។ល។

មុនបិទអង្គប្រជុំគណៈអធិបតី ក៏បាន ក្រេីនរំឭក ដល់ថ្នាក់ដឹកនាំគ្រប់បណ្តាកង ឯកភាព ត្រូវណែនាំដល់នាយទាហាន នាយ ទាហានរង ពលទាហាន និងក្រុមគ្រួសារដែលមិនទាន់បានធ្វេីបណ្ណបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ អាណត្តិទី៥ខាងមុខ ប្រញាប់រួសរាន់ទាន់ពេលវេលា តាមកាល បរិច្ឆេទចុងក្រោយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ៕ សុខដុម


ចែករំលែក៖