ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកចេញរបាយការណ៍ជាផ្លូវការបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានចេញរបាយការណ៍ជាផ្លូវការបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងអត្រា កំណើន៦,៨%ក្នុងឆ្នាំ២០១៧ និង៦,៩%ក្នុងឆ្នាំ២០១៨។

របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា កំណើននឹងកើនឡើង ៦,៨ភាគរយក្នុងឆ្នាំ២០១៧និង៦,៩ភាគ រយក្នុងឆ្នាំ២០១៨ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ការបង្កើន ចំណាយសាធារណៈ និងការងើបឡើងវិញ នៃវិស័យទេសចរណ៍។ ហានិភ័យដែលអាច ធ្វើឲ្យលទ្ធផលជាក់ស្ដែងទាបជាងអ្វីដែលព្យាករក្នុងទស្សនវិស័យនេះរួមមានការថមថយយ៉ាងគំហុកនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាច កើតឡើងពាក់ព័ន្ធនឹងការបោះឆ្នោត។

ធនាគារពិភពលោកបានបញ្ជាក់ថា ការ ថយល្បឿននៃវិស័យវាយនភណ្ឌនិងសំណង់ អាចបង្កផលប៉ះពាល់ដល់ការរកចំណូល ទទួលទានរបស់ប្រជាពលរដ្ឋក្រីក្រដោយសារចំនួនម៉ោងធ្វើការបន្ថែម ឬចំនួនថ្ងៃធ្វើ ការបន្ថែមអាចមានការថយចុះ។ ការអង្កេត ជាបឋមប្រចាំត្រីមាសដែលធ្វើឡើងកាលពីថ្មីៗនេះជាមួយកម្មករកាត់ដេរក្នុងរាជ ធានីភ្នំពេញក៏បានបញ្ជាក់ថា ចំណូលប្រចាំថ្ងៃរបស់កម្មករកាត់ដេរ មានការថយចុះក្នុង ខែឧសភា ឆ្នាំ២០១៧ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៧ ។

សូមជម្រាបថា ការព្យាករកំណើនសេដ្ឋ កិច្ចរបស់កម្ពុជាពីធនាគារពិភពលោកនេះមានអត្រាកំណើនដូចគ្នាទៅនឹងការព្យាករបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទាបជាងការ ព្យាកររបស់ធនគារអភិវឌ្ឍន៍អាសុី(ADB)ដោយADB អះអាងថា សេដ្ឋកិច្ចកម្ពុជាកើន ឡើងក្នុងអត្រាកំណើន៧ភាគរយក្នុងឆ្នាំ ២០១៧និងឆ្នាំ២០១៨ ។

កំណើនត្រូវបានព្យាករថា មានការថម ថយតិចតួចមកនៅត្រឹម៦,៧ភាគរយ ក្នុងឆ្នាំ២០១៧ ថយចុះពី៧ភាគរយក្នុងឆ្នាំ ២០១៦។ ការនាំចេញវាយនភណ្ឌមានការ ថយល្បឿនបន្តិច ខណៈដែលការនាំចេញ គ្រឿងយន្ត បរិក្ខារ និងគ្រឿងបន្លាស់អគ្គិ សនីមានការកើនឡើង។ កិច្ចខិតខំប្រឹង ប្រែងរបស់អាជ្ញាធរក្នុងការទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិក៏ហាក់បីដូចជាការផ្តល់ នូវផ្លែផ្កាត្រឡប់មកវិញកំណើនត្រូវបាន ព្យាករថា នៅតែរឹងមាំបន្តទៀតដោយមានការកើនឡើងដល់៦,៩ភាគរយក្នុងឆ្នាំ ២០១៨។ ហានិភ័យដែលអាចធ្វើឲ្យលទ្ធ ផលជាក់ស្តែងទាបជាងអ្វីដែលព្យាករក្នុងទស្សនវិស័យនេះមានដូចជា ការថមថយល្បឿនយ៉ាងគំហុកនៃសេដ្ឋកិច្ចប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើត មានឡើងពាក់ព័ន្ធនឹងការបោះឆ្នោត ។

កំណើននៅបន្តរឹងមាំក្នុងឆ្នាំ២០១៦ ក្នុងកម្រិត៧ភាគរយ ទោះបីជាក្នុងពេលជា មួយគ្នានៅមានសញ្ញាបង្ហាញពីការថមថយ បន្តិចបន្តួចក៏ដោយ។ ដោយសារប្រាក់ ឈ្នួលពិតមានការកើនឡើងហើយតម្លៃ ផលិតផលនៃការនាំចេញមានការថយចុះ កំណើននៃការនាំចេញផលិតផលវាយន ភណ្ឌបានថយល្បឿនបន្តិចមកនៅត្រឹម ៥,៤ភាគរយ ក្នុងឆមាសទី១នៃឆ្នាំ២០១៧ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងរយៈពេលដូច គ្នាពី៨,៤ភាគរយកាលពីឆ្នាំ២០១៦។ ការ នាំចេញគ្រឿងយន្ត បរិក្ខារ និងគ្រឿងបន្លាស់ អគ្គិសនីមានការកើនឡើង ហើយបានជួយ កាត់កងភាពថមថយនៃកំណើនការនាំ ចេញផលិតផលវាយនភណ្ឌបានមួយផ្នែក។ ភាគរយនៃផលិតផលនាំចេញដែលទើប នឹងលេចចេញជារូបរាងកាលពីពេលថ្មីៗ នេះ កើនឡើងដល់៤,៧ភាគរយនៃការនាំ ចេញសរុបក្នុងឆ្នាំ២០១៦ ពោលគឺខ្ពស់ ជាងកាលពីឆ្នាំ២០១០ ដែលភាគរយនេះ មានត្រឹមតែតិចជាង២ភាគរយប៉ុណ្ណោះ។ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការ ទាក់ទាញភ្ញៀវទេសចរ ហាក់ដូចជាទទួល បានផ្លែផ្កាត្រឡប់មកវិញ។ កំណើនភ្ញៀវ ទេសចរបន្តកើនឡើងរហូតដល់១២,៨ ភាគរយក្នុងអំឡុងរយៈពេល៦ខែដំបូងនៅ ឆ្នាំ២០១៧ បើធៀបនឹងឆ្នាំមុនក្នុងរយៈពេល ដូចគ្នាពី៥ភាគរយកាលពីឆ្នាំ២០១៦។

កំណើនឥណទានបានថមថយមកនៅ ត្រឹម១៨,២ភាគរយ នៅពាក់កណ្តាលឆ្នាំ ២០១៧ បើធៀបនឹងឆ្នាំមុនក្នុងរយៈពេល ដូចគ្នាពីអត្រា២៥,៨ភាគរយឆ្នាំ២០១៦ កំណើនប្រាក់បញ្ញើនៅរក្សាភាពរឹងមាំ ដែលមានការកើនដល់២០ភាគរយ បើ ធៀបនឹងឆ្នាំក្នុងរយៈពេលដូចគ្នាជាការឆ្លុះបញ្ចាំងពីស្ថានភាពកល្អប្រសើរនៃលំហូរ មូលធន។ ការកើនឡើងប្រាក់បញ្ញើនៅជារូបិយប័ណ្ណបរទេសរួមចំណែកធ្វើឲ្យមាន ការពង្រីករូបិយវត្ថុទូទៅ (Broad Money)ដែលកើនឡើងដល់១៩,៧ភាគរយនៅ ពាក់កណ្តាលឆ្នាំ២០១៧ បើធៀបនឹង ១៧,៩ភាគរយកាលពីឆ្នាំ២០១៦ ។

ឱនភាពគណនីចរន្តត្រូវបានប៉ាន់ ប្រមាណថានឹងថយចុះមកនៅ១០,២ភាគ រយនៃ ផ.ស.ស. ក្នុងឆ្នាំ២០១៦ បើធៀប នឹង១១,៥ភាគរយកាលពីឆ្នាំ២០១៥ដោយ សារតែកំណើននៃការនាំចូលបានថមថយ ជាងមុន។ ភាពរឹងមាំនៃលំហូរចូលការវិនិ យោគផ្ទាល់ពីបរទេស (FDI)បន្តកើន ឡើងបានជួយគាំទ្រដល់ការបង្កើនទុន បម្រុងបរទេសយ៉ាងឆាប់រហ័សដល់៧,៨ ពាន់លានដុល្លារ ឬស្មើនឹង៦ខែនៃការនាំ ចូល ។

អតិផរណាបន្តថយចុះនៅ២,៣ភាគ រយគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៧ពី ៣,៧ភាគរយក្នុងឆ្នាំ២០១៦។ ការថម ថយកាលពីពេលថ្មីៗនេះឆ្លុះបញ្ចាំងពីការ ថយចុះនូវតម្រូវការនិងមានសញ្ញាបង្ហាញ ថា សកម្មភាពសំណង់កំពុងមានការថយ ល្បឿនជាងមុន។ អត្រាប្តូរប្រាក់រៀលរបស់ កម្ពុជានិងប្រាក់ដុល្លាររបស់សហរដ្ឋអាមេ​រិកធ្លាក់ថ្លៃមកនៅ៤.០៨៦រៀលក្នុង១ ដុល្លារក្នុងខែមិថុនា ឆ្នាំ២០១៧គឺ៤.០៣៧ រៀលក្នុងខែធ្នូ ឆ្នាំ២០១៦ ។

ស្ថានភាពសារពើពន្ធនៅបន្តស្ថិរភាព និងអាចផ្តល់ការគាំទ្រដល់កំណើនជារួម។ នៅឆ្នាំ២០១៦ ការប្រមូលពន្ធបន្តទទួល បានលទ្ធផលល្អប្រសើរ។ កំណើនចំណាយ ចរន្តដែលមានការជំរុញពីកំណើនប្រាក់ បៀវត្សវិស័យសាធារណៈ ត្រូវបានទូទាត់ កាត់កងដោយការថយចុះនៃចំណាយមូល ធន។ ឱនភាពនេះ (ដោយមិនរាប់បញ្ចូល ជំនួយឥតសំណង)ត្រូវបានប៉ាន់ប្រមាណ ថានឹងថយចុះមកនៅ៣ភាគរយនៃ ផ.ស.ស.ក្នុងឆ្នាំ២០១៦ ពី៣,៥ភាគរយ ក្នុងឆ្នាំ២០១៥។ កម្រិតនៃបញ្ហាបំណុល របស់ប្រទេសកម្ពុជានៅមានកម្រិតទាប បើ គិតទៅតាមវិភាគនិរន្តរភាពបំណុលឆ្នាំ ២០១៧របស់ធនាគារពិភពលោក/មូល និធិរូបិយវត្ថុអន្តរជាតិ ។

ទស្សនវិស័យនេះបានបង្ហាញពីភាព អំណោយផល។ មានការព្យាករថា កំណើន នឹងកើនឡើង៦,៨ភាគរយក្នុងឆ្នាំ២០១៧ និង៦,៩ភាគរយក្នុងឆ្នាំ២០១៨ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ការបង្កើនចំណាយសាធារណៈនិងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ហានិភ័យ ដែលអាចធ្វើឲ្យលទ្ធផលជាក់ស្តែងទាប ជាងអ្វីដែលព្យាករណ៍ក្នុងទស្សនវិស័យនេះរួមមានការថមថយយ៉ាងគំហុកនៃសេដ្ឋ កិច្ចរបស់ប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើនឡើងពាក់ព័ន្ធនឹងការបោះឆ្នោត ។

ជាលទ្ធផលការផ្ញើប្រាក់ដែលរកបានពី វិស័យទាំងនេះអាចនឹងមានការថយចុះនាំឲ្យមានការរឹតបន្តឹងការគ្រប់គ្រងថិវកានៅ កម្រិតគ្រួសារ និងធ្វើឲ្យមានការថយចុះ ចំណាយលើវិស័យអប់រំសុខភាព និងការ វិនិយោគលើសកម្មភាពកសិកម្មនានានៅ តាមតំបន់ជនបទ ប្រសិនបើនិន្នាការនេះ នៅតែបន្តទៀត ។

វាជាការសំខាន់ដែលត្រូវបណ្តុះថែទាំ ឧស្សាហកម្ម កម្មន្តសាលដែលផ្តល់នូវតម្លៃ បន្ថែមខ្ពស់។ ការដាក់ឲ្យអនុវត្តអត្រាតម្លៃ អគ្គិសនីដែលមានប្រសិទ្ធភាពនិងមាន ភាពប្រកួតប្រជែងនឹងជួយគាំទ្រដល់វិស័យ កម្មន្តសាលដែលមានតម្លៃបន្ថែមខ្ពស់ ហើយដែលជាវិស័យត្រូវការប្រើប្រាស់ ថាមពលច្រើន។ ការកំណត់ពីគម្លាតជំនាញ ដើម្បីរៀបចំវគ្គសិក្សា និងកម្មវិធីបណ្តុះ បណ្តាលនានាដើម្បីឆ្លើយតបនឹងគម្លាត នេះត្រូវបានចាត់ទុកថា ជាអាទិភាពមួយ ក្រោមគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (២០១៧-២០២៥) ។

បន្តសម្រួលការវិនិយោគលើវិស័យ កម្មន្តសាលដោយសារតែមានការថមថយ ការវិនិយោគដោយផ្ទាល់ពីបរទេសក្នុង វិស័យវាយនភណ្ឌកាលពីពេលថ្មីៗនេះ។ ចំណាត់ថ្នាក់នៃការធ្វើធុរកិច្ចរបស់ប្រទេស កម្ពុជានៅមានកម្រិតទាប។ ខណៈដែល ប្រាក់ឈ្នួលពិតមានការកើនឡើង ភាព ប្រកួតខាងក្រៅរបស់ប្រទេសកម្ពុជាដែល ពឹងអាស្រ័យលើកម្លាំងពលកម្មដែលមាន តម្លៃថោកនឹងបាត់បង់បន្តិចម្តងៗ។ ដូច្នេះ ជាការសំខាន់ណាស់ដែលចាំបាច់ត្រូវមានការបន្តកែលម្អភាពងាយស្រួលនៃការធ្វើ ធុរកិច្ចនេះតាមរយៈការរៀបចំបទដ្ឋានគតិ យុត្តិដែលមានភាពល្អប្រសើរផ្តោតលើ ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ដូច ដែលបានដាក់ចេញនៅក្នុងគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥- ២០២៥ ។

ចាំបាច់ត្រូវមានវិធានការកាត់បន្ថយ ផលប៉ះពាល់ដើម្បីជួយគាំទ្រដល់គ្រួសារ នៅតាមតំបន់ជនបទ ដែលរងផលប៉ះពាល់ ដោយសារការបន្តធ្លាក់ថ្លៃកសិផល។ លើស ពីនេះក៏ចាំបាច់ត្រូវមានការពិនិត្យតាមដាន ឲ្យបានល្អិតល្អន់លើផលប៉ះពាល់ជាអវិជ្ជ មានដែលអាចកើតឡើងដោយសារការ ថមថយកំណើននៃវិស័យវាយនភណ្ឌ និង វិស័យសំណង់ផងដែរ។ ការអនុវត្តដោយ ជោគជ័យនូវសសរស្តម្ភដ៏សំខាន់ចំនួន២ ពោលគឺជំនួយសង្គម និងសន្តិសុខសង្គម ដូចដែលបានដាក់ចេញក្រោមក្របខ័ណ្ឌ គោលនយោបាយជាតិស្តីពីកិច្ចគាំពារ សង្គម២០១៦-២០២៥នឹងជួយការពារ គ្រួសារដែលរស់នៅតាមតំបន់ជនបទមិន ឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ៕ ហេង សូរិយា


ចែករំលែក៖