ភ្នំពេញៈ ជនសង្ស័យ ០២នាក់ដែលជា សិស្សវិទ្យាល័យផ្សារដើមថ្កូវ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីស្ត្រីម្នាក់ បានសម្រេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅ ខាងក្រោយ អនុវិទ្យាល័យបឹងកេងកង នៅតាមបណ្ដោយផ្លូវលេខ ៧១ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ជ័រ វណ្ណរ៉ា ( អ្នកឆក់ ) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស វិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងឈ្មោះ ឈិន ចន្ទ័មករា ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧A ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ០២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ១GK-៧១៥៣ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៧១ លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរសព្ទ័មួយគ្រឿងម៉ាក សុីនតិច បានសម្រេច ពីជនរងគ្រោះគំពុងជិះម៉ូតូម្នាក់ឯង បានសម្រេចតែជាអកុសល កម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាត់ ក៏ប្រទះឃើញជនសង្ស័យទាំងពីអ្នកបានធ្វើសកម្មភាពឆក់ ក៏បានដេញរហូតមកដល់ទួលទំពូងទើបជនសង្ស័យទាំង០២នាក់បានផ្ទួលម៉ូតូចោលទើបឃាត់ខ្លួនបានទាំងពីអ្នកតែម្តង។
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី