ព័ត៌មានទាន់ហេតុការណ៍៖

​បាស់សក់ច្រូង! «ចាប់នាងជិះពីលើហើយចងដៃ ផ្ជង់កំាបិតគំរាមសម្លាប់អារក កុំឲ្យស្រែក ព្រោះគេចង់បានអីតិចតួច»

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់ នារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ឲ្យ​កម្លាំងនគរបាល​ ខណៈដែល​អត់មានលុយទិញថ្នាំញៀនជក់។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​៤​:​៣០នាទីរសៀល ​ថ្ងៃទី៤ ខេតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យឈ្មោះ ដាង ឈុនណារ៉ាត់ ភេទប្រុស ​អាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្លក់ជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។​ ចំណែក​ឯ​ជនរងគ្រោះឈ្មោះ ហាក់ គឹមភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាក់ស្រី​ឃុំកូល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបនាង នៅបន្ទប់ម្នាក់ឯង នៅជាន់ទី៤ ដោយឃើញជនសង្ស័យដើរក្រវែលចុះក្រវែលឡើងពួននៅមាត់ទ្វារ​។ បន្ទាប់មក រូបនាងបានទៅបិទទ្វារ ​ស្រាប់តែជនសង្ស័យខាងលើចូលមក​ចាប់នាងជិះពីលើហើយចងដៃ ដោយយកខ្យែចងស្បែកជើងមកចងដៃ​នាង​ខាងមុខ។ ពេល​នោះ​នាងស្រែក ជនសង្ស័យបានយកកំាបិតចំពុះទង់មកផ្ជង់អារ ក ដោយគំរាមថា នៅឲ្យស្ងៀម កុំស្រែកប្រយ័ត្ន ​អញ​អារក​សម្លាប់​។ ហើយ​នាងបានសួរថា តើគាត់ចងបានអី ? ជនសង្ស័យឆ្លើយថា ចង់បានអីតិចតួច តែមិនទាន់​ឆ្លើយអស់ផង ស្រាប់តែឃើញនារីត្រូវជាប្អូនជីដូនមួយឡើងមកទាន់ ជនសង្ស័យចុះទៅវិញភ្លាមៗផងដែរ​។

តាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាប្អូនជីដូនមួយឈ្មោះ អ៊ឹម គន្ធា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ក្រោមភូមិកើតហេតុខាងលើបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលឺសូរសំឡេងបងស្រីជីដូនមួយស្រែកថា ជួយ​ផងចោរ​ចាប់ខ្ញុំ ។​

បន្ទាប់មក គាត់បានឡើងទៅមើលតែមិនទាន់ទៅដល់បន្ទប់ផង​ ក៏​ដឹងថា ចោរ​នៅក្នុងបន្ទប់បងស្រី ហើយនាងបានចុះទៅហៅឲ្យគេមកជួយ ស្រាប់តែឃើញជនសង្ស័យដើរចុះ​មកដី​ថែម​ទាំង​និយាយថា មាន​អ្នក​ខ្យល់គរនៅខាងលើ ហើយមកដល់បន្ទប់បងឃើញជនរងគ្រោះជាប់ចំណងចងមកខាងមុខ។ ចំណែកជនសង្ស័យវិញបានចុះ ហើយរត់បានរត់គេចខ្លួន តែត្រូវ​បានប្រជាពលរដ្ឋឃាត់បានភ្លាមៗផងដែរ ​រួចប្រគល់ឲ្យ​កម្លាំងនគរបាល​យកទៅសាកសួរនៅប៉ុស្ដិ៍​ចោមចៅ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យខាងលើបាន​និយាយ​ថា​ រូបគាត់បានចូលទៅប្លន់នារីខាងលើមែន ដោយមិនមានលុយទិញថ្នាំញៀនជក់។​

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​កសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖