ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល បានរអ៊ូរទាំថា ល្បែងបញ្ជល់មាន់បាននិងកំពុង បើកលែងស្ទើររាល់ថ្ងៃ នៅចំណុចផ្លូវច្រក ចូលវត្តខ្សាច់ដែលវាជាដើមចមនាំឲ្យកើត មានអំពើចោរកម្មផ្សេងៗ ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនហ៊ាន ទិញយានជំនិះល្អៗជិះនឹងគេទេ ហើយពេលយប់ព្រលប់វិញស្ទើរតែមិនហ៊ានចេញក្រៅ ផ្ទះ បើចង់ចេញ ឬចូលផ្ទះពេលយប់ព្រលប់ ទាល់តែមានគ្នាអមជាមួយទើបកក់ក្តៅ ។ រីឯ ពេលដេកវិញ គឺដេកទាំងភ័យនិយាយឲ្យត្រង់ទៅគឺពិបាករស់នៅណាស់ ដោយសារ តែរាល់ថ្ងៃភ័យនឹងលោកចោរកំពុងយាយី ខណៈគេដឹងថា អស់លោកចោរនោះបាន កើតចេញពីការញៀនល្បែងស៊ីសងបញ្ជល់ មាន់ គ្រឿងញៀន ។ អ្នកលេងល្បែងបញ្ជល់ មាន់នោះឈ្មោះ ម៉ាប់ ជាមេការធំ និងជា អ្នកទទួលខុសត្រូវផ្សេងៗ ហើយក៏ជាកូនប្រសារបស់លោកធំម្នាក់ដែរ ។
ប្រជាពលរដ្ឋនិយាយថា រាល់ថ្ងៃនេះ អាណិតរាជរដ្ឋាភិបាលណាស់ ពិសេស សម្តេចបានខិតខំបង្កើតគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីបម្រើសេចក្ដី សុខដល់ប្រជាពលរដ្ឋ តែបែរជាថ្នាក់ក្រោម ឬមន្ត្រីមានអំណាចមួយចំនួនតូច ពិសេស ម្ចាស់សង្វៀនបញ្ជល់មាន់នោះ មិនដែលគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ។ មន្ត្រីអស់នោះជាអ្នកបំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ដែល មានសម្ដេចតេជោជាអ្នកដឹកនាំខិតខំ គ្រប់បែបយ៉ាង ដើម្បីរក្សាសន្តិភាព និងការ រីកចម្រើនរបស់ប្រទេស ។
ពលរដ្ឋសម្ដែងការអាណិតទៀតថា ខាងលើប្រឹងប្រែងណាស់ តែណាស់តែ អ្នកខាងក្រោម មិនដែលអនុវត្តតាមឡើយ ពោលគឺមានតែប្រឹងបំផ្លាញថែម ពិសេស គឺទីតាំងល្បែងបញ្ជល់មាន់នៅវត្តខ្សាច់ នេះតែម្តង ។
ប្រជាពលរដ្ឋសំណូមពរដល់ក្រសួង មហាផ្ទៃ ដែលមានសម្ដេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកអភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ មេត្តាធ្វើយ៉ាងណាកម្ចាត់ ទីតាំង បញ្ជល់មាន់ ដែលជាមេរោគបំផ្លាញសង្គម នេះឲ្យអស់ ព្រោះសេចក្ដីសុខពលរដ្ឋពឹង អាស្រ័យលើអាជ្ញាធរមូលដ្ឋាន តែបើគាត់ អត់ធ្វើ អ៊ីចឹងតើឲ្យពួកគាត់ទទួលបានអារម្មណ៍ កក់ក្តៅយ៉ាងដូចម្តេច?
គួរបញ្ជាក់ថា កន្លងទៅរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ធ្លាប់ ចេញបញ្ជាឲ្យកម្ចាត់ចោលទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស តែអ្វី ដែលគួរឲ្យកត់សម្គាល់នោះ មានទីតាំងល្បែងស៊ីសងគ្រប់ប្រភេទធំៗ បែរជានៅតែ បើកលេងទៅវិញ៕ សហការី