លោក ដូណាល់ ត្រាំ អាចនឹងធ្វើការ ប្រកាសក្នុងពេល ឆាប់ៗនេះថា លោកមិន ទទួលស្គាល់ កិច្ចព្រមព្រៀងអន្តរជាតិ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ អុីរ៉ង់ ដែល ជាជំហានមួយ អាចបណ្ដាលឲ្យកិច្ច ព្រម ព្រៀង ក្នុងឆ្នាំ២០១៥ ត្រូវបានកែកុន ជាថ្មីតម្រូវតាមប្រធានាធិបតីអាមេរិក។ សកម្ម ភាពនោះបានធ្វើឲ្យប្រទេស ជាច្រើនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង។
សូមជម្រាបផងដែរថា យោងតាម ប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ បានឲ្យ ដឹងថា ប្រសិនបើប្រធានាធិបតីសហរដ្ឋ អាមេរិក ប្រកាស បដិសេធ មិនទទួលស្គាល់ ការអនុវត្តរបស់អ៊ីរ៉ង់ទេនោះ ថ្នាក់ដឹក នាំសហរដ្ឋអាមេរិក នឹងមានពេលចំនួន ៦០ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តថា តើ ត្រូវដាក់ទណ្ឌកម្មជាថ្មី លើទីក្រុងតេអេរ៉ង់ ដែលផ្អាកក្រោមកិច្ចព្រមព្រៀងឬក៏យ៉ាង ណា។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើលោកត្រាំលុបចោលកិច្ចព្រមព្រៀងនោះ អាមេរិកនឹងបាត់បង់ការគាំទ្រពីសម្ពន្ធមិត្តដ៏សំខាន់នៅអឺរ៉ុប ពេលនោះ អាមេរិកនឹងក្លាយជាប្រទេស ឯកោ ។
បច្ចុប្បន្នប្រទេសដែលនៅគាំទ្រអាមេរិកច្រើនបំផុតនោះគឺប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយនៅពេលដែលអឺរ៉ុបឈប់គាំទ្រគោលនយោបាយការបរទេសតាមបែប« អាត្មា និយម»របស់អាមេរិកហើយនោះអាមេរិក នឹងក្លាយជាមហាអំណាចឯកោ ។ ការគាំ ទ្រអាមេរិក កន្លងមកមិនបានធ្វើឲ្យអឺរ៉ុបទទួលបានលទ្ធផលល្អនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យអឺរ៉ុបត្រូវខាតបង់ជាច្រើន ។
នៅពេលនេះ ឯកអគ្គរដ្ឋទូតបណ្តា ប្រទេសអឺរ៉ុបដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត កាល ពីថ្ងៃទី ២៥ ខែកញ្ញាបានប្រកាសគាំទ្រ ពេញទំហឹងដល់កិច្ចព្រមព្រៀងបរមាណូជាអន្តរជាតិ របស់អុីរ៉ង់ ដែលរដ្ឋាភិបាល អាមេរិកគំរាមលុបចោលនោះ។
តំណាងរដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុប បានបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ មិនអាចលុបចោលបាន ឡើយ នៅពេលដែលអុីរ៉ង់នៅតែ បន្តគោរព ដល់កិច្ចព្រមព្រៀងនោះ។
លោក David O’Sullivan ឧបការីសហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិថា «យើងគាំទ្រដល់កិច្ច ព្រមព្រៀង ហើយបើលុបចោលកិច្ចព្រមព្រៀងនោះគឺជាការខាតបង់យ៉ាងធំធេង»។
ចំណែកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Peter Wittingវិញបានបញ្ជាក់ថា បើអ្នកណា គាំទ្រ ការលុបចោលកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ គួរតែត្រួតពិនិត្យឡើងវិញទៅលើ បញ្ហាធំជាងនេះ ។ក្នុងនោះ មានការអភិវឌ្ឍឡើងវិញនៅក្នុងកម្មវិធីបរមាណូរបស់អីុរ៉ង់ និងជំរុញឲ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងការប្រកួតប្រជែងអាវុធបរមាណូក្នុង តំបន់។
លោកWittingបញ្ជាក់ទៀតថា «ប្រសិនបើកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ត្រូវលុបចោលនោះគឺជាសារដ៏សំខាន់មួយដល់កូរ៉េខាងជើង និងពិភពលោកទាំងមូលថា កិច្ចព្រមព្រៀងការបរទេសមិនគួរឲ្យទុកចិត្តមិនត្រូវជឿលើកិច្ចព្រមព្រៀងជាមួយអាមេ រិកឡើយ។ នៅពេលនោះប្រទេសជាច្រើន នៅអឺរ៉ុប ក៏នឹងត្រូវរងផលប៉ះពាល់គ្មាន ទំនុក ចិត្តលើអឺរ៉ុបផងដែរ»។
ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រកាសពីការប្តេជ្ញារបស់ខ្លួនថា ប្រសិនបើទីក្រុង វ៉ាស៊ីនតោន សម្រេចលុបចោលកិច្ចព្រម ព្រៀងនោះ អឺរ៉ុបនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារក្រុមហ៊ុន អីុរ៉ង់នៅអឺរ៉ុប ក៏ដូចជា ក្រុមហ៊ុនអឺរ៉ុបនៅអីុរ៉ង់ និងបន្តសហការជា មួយអីុរ៉ង់ ទោះបីអាមេរិកដាក់ទណ្ឌកម្ម យ៉ាងណាក្តី។
ដោយឡែកឯកអគ្គរាជទូតអង់គ្លេស លោក Kim Dorroch បានបកស្រាយថា មូលហេតុដែលលោកគាំទ្រកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដោយសារតែនោះជាបញ្ហា សន្តិសុខជាតិ ។ លោកបន្តទៀតថា«ឲ្យតែអីុរ៉ង់នៅគោរពកិច្ចព្រមព្រៀងនោះយើងនៅតែគាំទ្រជានិច្ច»។
ចំពោះឯកអគ្គរដ្ឋទូតបារាំង លោក Gerard Araud ក៏បានលើកឡើងផងដែរថា ប្រទេសដែលបានចុះហត្ថលេខានៅក្នុង កិច្ចព្រមព្រៀងខាងលើ ដូចជាចិន រុស្ស៊ី និងអីុរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនគាំទ្រដល់ការពិភាក្សាឡើងវិញដើម្បីដាក់ គំនាបទៅលើអីុរ៉ង់ទៀតឡើយ។
សកម្មភាពខាងលើរបស់ប្រទេសក្នុង តំបន់អឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថា អឺរ៉ុប មិនអាចគាំទ្រអាមេរិកឲ្យធ្វើខុសម្តងហើយម្តងទៀតនោះឡើយ ដោយអាមេរិកគិតតែពីផលប្រយោជន៍ខ្លួនឯង ដាក់ទណ្ឌកម្ម ទៅ លើប្រទេសដែលមិនស្តាប់តាមខ្លួន ដូចជា អីុរ៉ង់នេះជាដើម។
នៅពេលដែលអឺរ៉ុបឈប់គាំទ្រអាមេរិក ទៅលើគោល នយោបាយដាក់ទណ្ឌកម្ម នោះ អាមេរិក នឹងក្លាយជា«មហាអំណាចឯកោ»នៅពេលដែលប្រទេសជុំវិញពិភព លោក គេ«ឈប់លេងចូលអាមេរិក»បើ ទោះបី អាមេរិកមានយោធារឹងមាំមានសេដ្ឋកិច្ចទីមួយលើពិភពលោកក្តី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អីុរ៉ង់បាន បដិសេធការចោទប្រកាន់របស់ លោកដូណាល់ ត្រាំ ថាបានសហការជា មួយទីក្រុងព្យុងយ៉ាង។ អីុរ៉ង់បានចាត់ទុក ប្រសាសន៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៥ ខែកញ្ញា ដែលចោទថាអុីរ៉ង់ថា ធ្វើសហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យស្រាវជ្រាវនិងការអភិវឌ្ឍមីស៊ីលបាលីស្ទីកនោះ ថាពុំមានមូលដ្ឋាននិងក៏ពុំសមហេតុសមផលដែរ។
ប្រសាសន៍លោក ដូណាល់ ត្រាំ ដែល ថ្លែងថា “តេអេរ៉ង់ មានសហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យមីស៊ីលបាលីស្ទីកនោះ គឺជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននិងមិនសមហេតុផលទាល់តែសោះ”-នេះជាសេចក្តីថ្លែងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសអុីរ៉ង់នៅទីក្រុងតេអេរ៉ង់៕ ម៉ែវ សាធី