ព័ត៌មានទាន់ហេតុការណ៍៖

វង្វេងបាត់ពីផ្ទះ៦ថ្ងៃ ទើបតែប្រទះឃើញសាកសពអណ្តែតទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ គេប្រទះឃើញសាកសពអណ្តែតទឹកមួយកើតឡើង នៅចំណុចស្ទឹងក្រោយចំការកៅស៊ូ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សាកសពមានឈ្មោះ គង់ មួយ ភេទស្រី អាយុ៦៦ឆ្នាំ មានស្រុកកំណើតខេត្តស្វាយរៀង បច្ចុប្បន្នទីលំនៅកន្លែងកើតឡើយ។

សមត្ថកិច្ចប្រាប់ថា សាកសពស្លាប់ មូលហេតុ ជនរងគ្រោះជាមនុស្សចាស់វង្វេងហើយបាត់ខ្លួនរយៈពេល៦ថ្ងៃមកហើយ ដោយគ្រួសារតាមរកមិនឃើញ ទើប មកដល់ពេលនេះមានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកនៅចំណុចខាងលើ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលបានពិនិត្យនិងប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖