ព័ត៌មានទាន់ហេតុការណ៍៖

ករណីវាយសម្លាប់យុវតីសង្ស័យសង្សារលួងលោមរួមភេទតែនាងមិនព្រមជាព័ត៌មានចរចាមអារ៉ាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពីរបីថ្ងៃកន្លងទៅនេះមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានចេញផ្សាយថា នៅខេត្តពោធិ៍សាត់មានករណីរំលោភសម្លាប់លើយុវតីជាសិស្សសាលាថ្នាក់ទី១២ម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

ជុំវិញព័ត៌មាននេះលោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងស្រុកក្រគរ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែ តុលាថា ព័ត៌មានខាងលើនេះគឺជាព័ត៌មានចចាមអារ៉ាមព្រោះនៅពេលដែលមានព័ត៌មាននេះឡើងសមត្ថកិច្ចបានចុះស្រាវជ្រាវតែពុំមានសាក្សីឬក៏ប្រជាពលរដ្ឋណាម្នាក់អះអាងនិងបានឃើញសាកសពនារីរងគ្រោះនោះឡើយ ។

លោកបញ្ជាក់ថា «ពីរបីថ្ងៃមកនេះឮតែ ព័ត៌មានហ្នឹងម្តងនៅភូមិនេះម្តងនៅស្រុក នោះ ហើយនៅថ្ងៃទី១៤ ខែតុលានេះឮនៅ ក្រុងម្តង។ ដូច្នេះការដែលលេចឮព័ត៌មាននោះជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ» ។

គួររំលឹកថា បុ៉ន្មានថ្ងៃកន្លងទៅនេះមាន បណ្តាញព័ត៌មានខ្លះផ្សព្វផ្សាយថា សាក សពយុវតីវ័យក្មេងម្នាក់ជាសិស្សនៃវិទ្យា ល័យពោធិ៍សាត់ត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ត្រូវជនមិនស្គាល់មុខវាយសម្លាប់។ សពត្រូវគេប្រទះឃើញនៅជាប់ខាងត្បូងផ្លូវជាតិលេខ៥ខាងមុខអតីតដីចម្ការលោកអ៊ុង សាមី ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា យុវតីរង គ្រោះឈ្មោះ រ៉ន សុជាម អាយុ២០ឆ្នាំ មាន ទីលំនៅភូមិជំរំសៀម សង្កាត់លលក.ស រៀនថ្នាក់ទី១២L នៃវិទ្យាល័យពោធិ៍​សាត់។ សពមានស្នាមមុតផុងលលាដ៍ ក្បាលត្រង់ថ្ងាស និងចិញ្ចើមខាងឆ្វេង បាក់ក្ដោងច្រមុះ បាក់ក និងប្រឡាក់ឈាម ជោកក្បាល។ សពស្ថិតក្នុងសម្លៀកកបំពាក់ អាវយឺតក្នុងពណ៌សដៃខ្លី អាវយឺតក្រៅដៃ វែងពណ៌ផ្កាឈូក ស្លៀកខោការ៉ូ.ស-ខ្មៅ ត្រឹមជង្គង់ ។

យុវតីរងគ្រោះមានម្ដាយឈ្មោះ ស៊ុន រ៉េត អាយុ៤២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់បានជិះកង់ចេញពីផ្ទះនៅភូមិជំរំសៀម តាំងពីម៉ោង៣រសៀលម៉្លេះ។ នាងបានជួលផ្ទះមួយនៅម្ដុំផ្សារចាស់ដើម្បី ស្នាក់នៅរៀនសូត្រ។ កន្លងមកនាងចេញ ទៅរៀនបាត់ៗហើយក៏មិនដឹងថា មានទំនាក់ ទំនងស្នេហាជាមួយអ្នកណាទេក៏ឮដំណឹងថានាងស្លាប់បែបនេះធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំង ។

មន្ត្រីសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះមិនមែនជារឿងប្លន់ទេជារឿង ស្នេហាដែលអាចនិយាយបានថា ខាងប្រុស លួងលោមនាងដើម្បីរួមភេទ ប៉ុន្តែដោយសារនាងមិនព្រមទើបខាងប្រុសខ្លាចបែកការណ៍ក៏វាយសម្លាប់បំបិទមាត់និងភស្តុ តាងតែម្ដង ៕ បុឹម ពិន

 


ចែករំលែក៖