ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ថ្នាំងងុយដេកលាយជាមួយស្រាឲ្យប្អូនថ្លៃផឹកដល់កណ្តាលយប់ចាប់រំលោភ

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចាប់ខ្លួនបុរសម្នាក់ត្រូវជាបងថ្លៃតាមពាក្យបណ្តឹងរបស់ប្អូនថ្លៃស្រី នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទួលត្នោត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បើតាមនារីរងគ្រោះបានប្រាប់សមត្ថ កិច្ចថា នាងមានអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅឃុំខាងលើត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ហេង មាន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅផ្ទះជាមួយគ្នា។ នៅយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បងថ្លៃប្រុស បានឲ្យប្រពន្ធ និងរូបនាងជាប្អូនថ្លៃលេប ថ្នាំងងុយដេកលាយជាមួយស្រា ហើយនាង បានទៅដេកក្បែរប្រពន្ធរបស់ជនសង្ស័យដែលត្រូវជាបងស្រីបង្កើតដោយសារផ្ទះ គ្មានបន្ទប់។ ចំណែកជនសង្ស័យទៅដេកជាមួយកូនៗនៅក្បែរគ្នា។ លុះមកដល់ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យបានធ្វើសកម្មភាពចូលទៅចាប់រំលោភនាងរហូតបានសម្រេច ហើយក៏មកអង្គុយក្បែរប្រពន្ធរបស់ខ្លួនដោយស្លៀកតែខោលីអូ។ ក្រោយពេលភ្ញាក់ដឹងខ្លួនពីត្រូវថ្នាំងងុយដេកស្រាប់តែមើលមកខ្លួននាងអាក្រាតកាយថែមទាំងមានទឹកកាមជាប់ នឹងប្រដាប់ភេទថែមទៀតផងទើបនាងដាស់ បងស្រីដែលជាប្រពន្ធជនសង្ស័យឲ្យក្រោក ហើយនិយាយរៀបរាប់ពីរឿងហេតុដែល កើតឡើងមកលើខ្លួនប្រាប់បងស្រីរួចបានទៅងូតទឹកលាងសម្អាតខ្លួនប្រាណ ។

រហូតដល់វេលាម៉ោង១០និង២៥នាទី ថ្ងៃដដែលនាងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលគគីរដើម្បីឲ្យសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ ។

នារីរងគ្រោះបានឲ្យដឹងបន្ថែមទៀតថា កាលពីពេលកន្លងទៅប្រហែលជិត២ឆ្នាំ មុនជនសង្ស័យធ្លាប់បានចាប់រំលោភសេពសន្ថវៈមកលើនាងដែលត្រូវជាប្អូនថ្លៃបានសម្រេចដល់ទៅ២ដងបន្តបន្ទាប់គ្នា ប៉ុន្តែ ដោយសារខ្លួននឹកឃើញអាណិតបងស្រី និងក្មួយៗទើបមិនប្ដឹងផ្ដល់តែពេលនេះក៏សម្រេចចិត្តប្តឹងតែម្តងព្រោះទ្រាំលែងបានហើយ ៕ ប្រាថ្នា

 


ចែករំលែក៖