ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាក្លែមសាច់ច្រើនមានអារម្មណចង់រំលោភជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់ផឹកស្រា ក្លែមសាច់ច្រើនធ្វើឲ្យតណ្ហាដុតរោលរាងកាយខ្លាំងក្រោយពីឃើញនារីម្ចាស់បន្ទប់ ចូលដេកក៏ប្រើល្បិចចូលនោមរួចខ្ទាស់គន្លឹះ ទ្វារធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ ប៉ុន្តែពេលធ្វើសកម្មភាពបម្រុងរំលោភនោះ ស្រាប់តែនារីរងគ្រោះភ្ញាក់ទាន់ស្រែកឲ្យគេជួយ ទើបអ្នកផឹកពីខាងមុខបន្ទប់ធាក់ទ្វារ ចូលទៅជួយតែត្រូវជនសង្ស័យវាយ១ដៃ បណ្តាលឲ្យរបួសក្បាល។ ក្រោយមកទើប ប្រជាពលរដ្ឋជិតខាងទៅជួយចាប់រួចប្រគល់ឲ្យនគរបាលយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍ឃាត់ខ្លួននេះកើតឡើង កាលពីម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួល ក្នុង ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គ ស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ២៦ឆ្នាំ និងជនរងគ្រោះ ២នាក់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ មៀច ពិសាល អ្នកទាំង៣នាក់មានមុខរបរកម្មកររោងចក្របារី និង ស្នាក់ នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសបែក ថ្ងាសខាងស្តាំ។ ចំណែកជនសង្ស័យឈ្មោះ ឃឿន សុខុម អាយុ២៩ឆ្នាំ មានមុខរបរ កម្មកររោងចក្របារីដូចគ្នា និងរស់នៅក្នុង ភូមិ-ឃុំជាមួយគ្នា ។

មន្ត្រីនគរបាលបានបន្តថា នៅមុនពេល កើតហេតុជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាបៀរអាន់ឆ័រជាមួយគ្នានៅមុខបន្ទប់ ជួល។ ក្រោយមកជនរងគ្រោះចូលទៅដេក ដោយមិនទាន់បិទទ្វារបន្ទប់ទេ។ លុះដល់ វេលាម៉ោងកើតហេតុខាងលើជនសង្ស័យស្រវឹងស្រាបានចូលនោមក្នុងបន្ទប់ជនរងគ្រោះ។ ពេលនោះគេឃើញជនរងគ្រោះ ដេកលក់ក៏ដាក់គន្លឹះទ្វារបន្ទប់រួចលូកដៃដោះអាវរ៉ូបជនរងគ្រោះធ្លាក់មកដល់ត្រឹម ផ្ចិតហើយឡើងពោបពីលើជនរងគ្រោះ បម្រុងរំលោភតែពេលនោះស្ត្រីរងគ្រោះ ភ្ញាក់ទាន់ក៏ស្រែកឲ្យគេជួយ ។

ភ្លាមៗនោះឈ្មោះ មៀច ពិសាល ដែល នៅផឹកខាងមុខបន្ទប់នោះបានធាក់ទ្វាររបើក ចូលទៅជួយតែត្រូវជនសង្ស័យវាយ១ដៃ ហើយយុវជនម្នាក់ទៀតឈ្មោះ អ៊ុក រតនា ក៏បានចូលទៅជួយឃាត់ទៀតតែត្រូវជនសង្ស័យវាយនឹងបន្ទះក្តារបណ្តាលឲ្យបែកក្បាលចេញឈាម។ ក្រោយមកទើបឃាត់ខ្លួនជនសង្ស័យបានប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖