ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំចម្រុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ ក្នុងនោះមានស្រី៤នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្ស២៣នាក់ក្នុងនោះមានស្រី២នាក់។
បច្ចុប្បុន ជនជាតិចិនទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី