ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូន គ្រួសារសពទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញយប់មិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គីភ័យដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋាន លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយមន្រ្តីសាលារាជធានីភ្នំពេញ បានចុះសួសុខទុក្ខគ្រួសារសពជនរងគ្រោះទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យកាលពីយប់ម៉ិញ ។

ក្នុងនោះគ្រួសាសពនីមួយៗទទួលបានៈ អំណោយសាលារាជធានីភ្នំពេញ ថវិកាចំនួន ១,០០០,០០០រៀល, អង្ករចំនួន ០១បាវ, ទឹកត្រី ០១យួ និងទឹកស៊ីអ៊ីវ ០១យួ និងសាលាខណ្ឌដូនពេញ ថវិកាចំនួន ៤០០,០០០រៀល ។

ក្នុងនោះដែរ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់នគរបាលកោសល្យវិច្ឆ័យរាជធានីភ្នំពេញ សរុបចំនួន ៦៥០,០០០រៀលផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកមរណទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត ហើយក្នុងនោះផងដែរ រដ្ឋបាលខណ្ឌ សូមចិត្តយ៉ាទទូចដល់បងប្អូនប្រជាពលរដ្ឋយើងទូទៅ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត លើបញ្ហាគ្រោះថ្នាក់អគ្គីភ័យ និងបញ្ហាផ្សេងៗទៀត ព្រមទាំងសហការផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលាដល់អាជ្ញាធរមូលដ្ឋាន ដើម្បីបង្កា និងទប់ស្កាត់ទាន់ពេល ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយកើតឡើង នៅចំណុចផ្ទះលេខ៣បេ ផ្លូវលេខ៧០ ក្រុម២៤២បេ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែល មានម្ចាស់ផ្ទះឈ្មោះ សឿង សេងហុង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានជួលផ្ទះខាងលើអោយទៅអោយ ឈ្ម្ងោះ សន ទិត ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរបើកហាងយីហោ អេស ធី ស៊ី កុំព្យូទ័រ (ស្លាប់ក្នុងផ្ទះ). ។

ក្នុងករណីអគ្គីភ័យនេះបានប្រើឡានទឹក ចំនួន១៦គ្រឿង បាញ់អស់ទឹក២០គ្រឿង និងចំណាយទឹកអស់សរុប៨០ម៉ែត្រគុប ដោយសម្ភារខូចខាតទាំងស្រុង ។

ជនរងគ្រោះដែរស្លាប់០៤នាក់នោះ មានឈ្មោះដូចខាងក្រោមះ ១.ឈ្មោះ សន ទិត ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរបើកហាងលក់កុំព្យូទ័រ យីហោអេស ធី សីុ កុំព្យូទ័រ មានទីលំនៅភូមិតោង ឃុំសួងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ ២. ឈ្មោះគា ចន្ថា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងកើតហេតុ មានទីលំនៅភូមិតោងឃុំសួងស្រុកត្បូងឃ្មុំខេត្តត្បួងឃ្មុំ។ ៣. ឈ្មោះ អ៊ុក សារៀង. ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកហាងកើតហេតុ មានទីលំនៅភូមិតាបូឃុំអូឬស្សីស្រុកក្រចេះខេត្តក្រចេះ។ ៤. ឈ្មោះ យ៉េន គន្ធា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកហាងកើតហេតុមានទីលំនៅភូមិខ្សែតឃុំខ្សែតស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ៕ស តារា

 


ចែករំលែក៖