ផ្សារទំនើរមួយកន្លែងបើកលក់ដោយគ្មានអ្នកលក់និងអ្នកគិតលុយ ដោយហាងទំនិញនេះតំរូវអោយប្រើសេវាកម្មខ្លួនឯងដែលមានរយៈពេល 24 ម៉ោងដំបូងបានបង្ហាញខ្លួននៅក្នុងខេត្តហឺប៉ីប្រទេសចិន។ បន្ទាប់ពីបានស្កេនកូដ QR អតិថិជនអាចបើកទ្វារ និងចូលផ្សារទំនើបដោយសេរី។
នៅពេលអតិថិជនបានបញ្ចប់ការទិញទំនិញគាត់អាចដាក់ផលិតផលទាំងអស់នៅលើម៉ាស៊ីនស្កេនដែលនឹងរាយបញ្ជីទំនិញ និងតម្លៃរបស់វាដោយស្វ័យប្រវត្តិនៅលើអេក្រង់។ ការទិញទាំងអស់អាចត្រូវបានបង់ដោយគ្មានការទូទាត់តាមរយៈកម្មវិធីបង់ប្រាក់តាមអ៊ីនធឺណិតដូចជាកាបូប Alipay និង WeChat ។ បន្ទាប់ពីការទូទាត់ត្រូវបានសម្រេចតាមរយៈទូរស័ព្ទរបស់អតិថិជន នោះប្រព័ន្ធ guardian system នឹងចាប់យកសញ្ញាទិញហើយបើកទ្វារដោយស្វ័យប្រវត្តិ៕ ហេង លក្ខិណា