ខេត្តស្ទឹងត្រែងៈ រថយន្តដឹកឈើ បុកម៉ូតូដឹកឈើដូចគ្នាពីក្រោយពេញទំហឹង ធ្វើឲ្យមនុស្សស្រីម្នាក់ជីះពីលើឈើ ធ្វើដំណើរស្របគ្នាពីលិចមកកើតបណ្តាយឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯប្តីរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៩ ចំណុចភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកនូរ សុខុម មេប៉ុស្តិ៍ ឃុំថាឡា បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត នងម៉ូតូជនរងគ្រោះ ចេញពីឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ស្របទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុកម៉ូតូដឹកឈើនោះពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ក្រោយពេលកើតហេតុ រថយន្តបង្កបានរត់គេចបាត់ស្រមោលបន្សល់ទុកតែម៉ូតូនិងជនរងគ្រោះ។
លោកបន្តទៀតថា ជនរងគ្រោះខាងលើ មានឈ្មោះ សុល ហាស់ អាយុ៤៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរអិស្លាម រស់នៅចំណុចចែងមែង ភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ប្តីឈ្មោះមីន លាប់ អាយុ៤៨ឆ្នាំ រស់នៅជាមួយគ្នា រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
រីឯម៉ូតូជនរងគ្រោះ មាក់ WAVE ពណ៌ក្រហម អត់ស្លាក់លេខ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ ទាំងឈើ៨ដុំរបស់ជនរងគ្រោះផងដែរ។
ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីខ្មែឥស្លាម។
គួររំលឹកថា គេសង្គេតឃើញថា ការដាក់កុងត្រូលជជុះនៅគល់ស្ពានមេគង្គខាងកើត ក៏ដូចសមត្ថកិច្ចនានាចុះបង្ក្រាបតាមគោលដៅ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ពេលថ្ងៃ តែពេលយប់ឲ្យចេញដឹកជញ្ជូនដដែល ជាពិសេសរថយន្តដឹកឈើតែម្តង ហើយតម្រូវការបង់លុយមុន បើមិនបង់ទេ ត្រូវតែចាប់រត់មិនរួចនោះទេ។
ដើម្បីបង្ក្រាបបទល្មើសការរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ ហាក់បីដូចជាមិនរាងចាល ដោយសារមានមន្ត្រីពុករលួយ ខិលខូចចាប់បង្ក្រាបតែពេលថ្ងៃ ឯយប់វិញចេញបន្តកន្ទុយគ្នាដូចក្បួនហែគណៈប្រតិភូ ព្រោះមានសមត្ថកិច្ចបើករថយន្តការពារក្បួនដឹកឈើនោះទៀតផង។
សូមស្នើសុំឲ្យលោក អភិបាល នៃគណៈអភិបាលខេត្តជួយពិនិត្យ និងដាក់បទបញ្ចារយ៉ាងតឹងរឹងទៅលើមន្ត្រីជំនាញ និងសមត្ថកិច្ចថ្នាក់ក្រោមផង។
ជាពិសេសអ្នករងគ្រោះគឺឈ្មួញដឹកឈើតាមម៉ូតូ តែងតែជួបបញ្ហាគ្រោះថ្នាក់ជាដើម ដូចជារត់គេចពីការតាមប្រមាញ់ទារលុយច្រើនពេកពីសមត្ថកិច្ច ទៅបុកនឹងបង្គោលការពារសញ្ញាគ្រោះថ្នាក់ ឬ ក៏បុកអ្នកផ្សេងបណ្តាលឲ្យគ្រោះថ្នាក់ ឬស្លាប់ក៏មាន ឬ ក៏គ្រោះថ្នាក់ដោយរថយន្តដឹកឈើបុកស្លាប់ដូចករណីខាងលើជាដើម ព្រោះតែការបើកបរគ្មានបច្ចេកទេស។
រឿងនេះគេមិនដែលឈប់ទទួលខុសត្រូវ ឬសារភាពចំពោះមុខក្រុមគ្រួសារជនរងគ្រោះទាំងនោះនូវទង្វើអ្វីដែលខ្លួនបានធ្វើម្តងណារនោះឡើយ។ ពេលខ្លះ សមត្ថកិច្ចឈានដល់ប្រើអំពើហិង្សាទៅលើអ្នករកស៊ីដឹកឈើតូចតាច ព្រោះតែគ្មានលុយបង់ឲ្យពួកគាត់ រហូតដល់ថ្នាក់ប្រើអំពើហិង្សាវាយពួគគាត់រហូតដល់ដេកពេទ្យ ក៏មានដែរ ហើយថ្នាកលើពុំដែលចាត់ការទៅលើមន្ត្រីល្មើសច្បាប់នោះទេ ព្រោះគេមានមេការពារ។
ដោយមិនស្តាប់ប្រសាសន៍សម្តេចក្រឡាហោម ស ខេង បានផ្ញើសារជូនដល់មន្ត្រីថ្នាក់ក្រោម ក៏ដូចដាក់បទបញ្ជាជាក់ស្តែងទៅលើមន្ត្រីថ្នាក់ក្រោមជៀសឲ្យផុតពីបទល្មើសទាំងឡាយ និងបង្ក្រាបឲ្យអស់រាល់បទល្មើសទាំងឡាយ ដែលកើតមានលើទឹកដីដែលខ្លួនកំពុងគ្រប់គ្រង តែផ្ទុយទៅវិញ បែរជាមេការពារមន្ត្រីខិលខូចទៅវិញ ឯរថយន្តបទល្មើសបង្កហេតុតែងតែការពារដោយលុយ ធ្វើឲ្យជនរងគ្រោះ រងនូវអយុត្តិធម៌ ហើយតុលាការពុំដែលរកយុត្តិធម៌ជូនជនរងគ្រោះម្តងណានោះទេ ៕ មាស សុផាត