ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានសំណង់ចិននៅកោះពេជ្រដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បុរសម្នាក់ជាកម្មករសំណង់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ) នៅចំណុចការដ្ឋានសំណង់ចិន(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យដឹងថា សពជនរងគ្រោះឈ្មោះ គង់ ស៊ីយឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ) មានស្រុកកំណើត នៅភូមិកោះកែវ ឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចដដែលបានបន្តប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា មុនកើតហេតុ ជនរងគ្រោះខាងលើបានមកដេកយូរពេក ដោយមិនឃើញងើប ក៏ត្រូវកម្មករដូចគ្នានោះបានដើរទៅដាស់ តែមិនងើបសោះ ក៏បានដឹងថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះកម្មករដូចគ្នា បានរត់មកប្រាប់មេការថា ជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ ក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឲ្យមកពិនិត្យ ហើយសមត្ថកិច្ចជំនាញ់ក៏បានចុះមកធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ។

បន្ទាប់ពីពិនិត្យរួចរាល់ លោកវេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នាក់ងារកាសែតនគរវត្តឲ្យដឹងថា សពជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី


ចែករំលែក៖