ភ្នំពេញ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារពាណិជ្ជកម្ម ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៍សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យពាណិជ្ជកម្មមានការរីកចំរើនក្តី ក៏ប៉ុន្តែស្ត្រី ជាថ្នាក់ដឹនាំនៅតែជួប បញ្ហាប្រឈមនៅឡើយ ដូចជាការមាក់ងាយពីបុរស ពីអ្នកមានអំណាចតាមការបោក បញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព នៅរសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ ខណៈលោកស្រី ចូលរួមជាអធិបតីក្នុងពិធី ប្រកាស គណៈ កម្មាធិការសាខាសមាគម នារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ៤៥០នាក់ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្នការងារ ស្រ្ដី ក្នុងវិស័យនយោបាយ និងកិច្ចការងារពាណិជ្ជកម្ម គឺបានតួនាទីដ៍ សំខាន់ណាស់ ព្រោះនារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីបង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យពាណិជ្ជកម្ម ពិសេសនៅមូលដ្ឋាន ដោយភ្ជាប់ នូវខ្លឹមសារ គ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ ,អំពើហឹង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើស អើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុ មួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើស អើងរបស់មនុស្សខ្លះក្នុងសង្គម ។ ព្រោះថា ស្ដ្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ តម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួម គ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ ពេលវេលា តាមគ្រប់រូបភាព។
លោកស្រីបានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការ ជាក់លាក់ មួយចំនួន ដើម្បីលើក កម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី ,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់ កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និង អង្គភាព នានា និងសេចក្ដីណែនាំ ក្នុងការលើក កម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដី ឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាន ពន្យា អាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ ។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជ កម្ម និងជាប្រធានប្រតិបត្ដិគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បាន បញ្ជាក់ថា៖ បច្ចុប្បន្នស្រ្ដី ដែលកំពុងបម្រើការងារ នៅ ក្រសួងពាណិជ្ជកម្ម មានចំនួន៤៥០នាក់ ដោយឡែកស្ដ្រីដែលមានតួនាទី ចំនួន២៣៦នាក់ ។ បច្ចុប្បន្ននេះ ការងារស្ដ្រី នៅកនរសួងពាណិជ្ជកម្ម កំពុងបំពេញតួនាទី និងភារកិច្ចដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជពាណិជ្ជកម្ម តាមរយៈ ការផ្ដល់សេវាសាធារណៈផ្សេងៗ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម , ការចុះបញ្ជីម៉ាក, ការចេញវិញ្ញាបណ័ បត្រ័ប្រភពដើម , ការជំរុញអភិវឌ្ឍន៍សមត្ថភាពផលិត និងការផ្គត់ផ្គង់ ។
សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជា សន្ទស្សន៍សមភាព យេនឌ័រក្នុងឆ្នាំ២០១៣ បានបង្ហាញថា កម្ពុជាចាប់លំដាប់ចំណាត់ថ្នាក់ទី១៣៦ក្នុង ចំណោម១៨៣ប្រទេស លើវិសយ័សុខភាពបន្ដពូជ ការអប់រំការធ្វើសេចក្ដីសម្រេច និងការចូល រួមរបស់ស្ដ្រី ក្នុងទីផ្សារពលកម្ម ៕ សំរិត