ព័ត៌មានទាន់ហេតុការណ៍៖

កូនបង្កើតកាប់ឪពុកមួយពូថៅរបួសធ្ងន់ រឿងផឹកស្រាទាស់សម្តី

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានកូនបង្កើតកាប់មួយពូថៅ ខណៈពេលផឹកស្រាជាមួយគ្នារួចក៏ទាស់សម្តីគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង១៣ និង៥០នាទី នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា បុរសកូនអកតញ្ញូរូបនេះមាន ឈ្មោះ ឡេង ប្រុស ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែក ឪពុកដែលជាជនរងគ្រោះ ឈ្មោះ ឡេង ជឿន អាយុ ៥១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុ គេឃើញឪពុក កូនទាំងពីរនាក់ខាងលើបានផឹកស្រាជាមួយគ្នា មួយសន្ទុះក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តី ប៉ុន្តែមិនដឹងថា ទំនាស់ក្នុងរឿងអ្វីឡើយ ខណៈនោះកូនក៏បានទាញយកពូថៅកាប់ទៅលើឪពុកបង្កើតត្រូវចំគល់ស្មាខាងស្តាំ ចំនួន ១ពូថៅបណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាតើការតាមផ្លូវច្បាប់ ៕ ភ្នំដា


ចែករំលែក៖