ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែនអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ២០១៧

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ២០១៧។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកាថា៖

«សូមបងប្អូនជនរួមជាតិ រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិចូលសប្បាយរីករាយ និងទស្សនាពិធីប្រណាំងទូក ដែលនឹងចាប់ផ្តើមនៅថ្ងៃរសៀលនេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញដែលមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២-៤ វិច្ឆិកា ២០១៧។

នៅក្នុងព្រះរាជពិធីបុណ្យអុំទូកដ៏អធិកអធមនេះ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយគ្រប់ៗគ្នានៅទូទាំងប្រទេស»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖