ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា នៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងដឹកនាំដោយ លោកអនុសេនីយ៍ឯក តាក រៀម អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវបង្រ្កាបមុខសញ្ញាគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្ថិតនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ណុប មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ CSP ចាប់បាន ថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ ទូរស័ព្ទ១គ្រឿង ទី២-ឈ្មោះ តេង ហាក់ហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះ អាន់ ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៤-ឈ្មោះ ដួង ល័ក្ខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន៦កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត៕ ឆ្លាម សមុទ្រ