ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿង ដែលពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកទៅបុករបាំថ្មពុះចែកទ្រូវ បណ្ដាលឲ្យរងការខូចខាត ហើយភ្លាមៗ រថយន្តបង្កបានព្យាយមបើកគេខ្លូនបាត់ស្រមោល ។ ហេតុការណេ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខសាលា ជា ស៊ីម សាមគ្គី តាមបណ្ដោយ271 ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡិចស៊ីសLX 350 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-6778 បានបើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើត ក៏ស្រាប់តែជ្រុសចង្លូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ ។ ចំណែករថយន្តបង្កបានធ្លាក់កាងមុខ ទុកស្លាកលេខជាប់ជាមួយកាងរថយន្តនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែចុះទៅយកកាងរថយន្តដែលជាប់ជាមួយនឹងស្លាកលេខ យកមកប៉ុស្ដិ៍តែប៉ុណ្ណោះ៕ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច