ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមស៊ីឈ្នួលសម្លាប់មនុស្ស និងមុខសញ្ញាប្លន់ បំផ្ទុះគ្រប់បែកបំបែក សមត្ថកិច្ចកំពុងឡោមព័ទ្ធ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រុមស៊ីឈ្នួលសម្លាប់មនុស្ស ចោប្លន់ប្រដាប់អាវុធ និងមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏ល្បី ឈ្មោះ ម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ បានបោកគ្រប់បែកចំនួនពីរគ្រាប់ ទៅលើក្រុមសមត្ថកិច្ច ដែលកំពុងតែឡោមព័ទ្ធចាប់ខ្លួន ដោយរំដោះខ្លួន ដោយសុវត្ថភាព និងបណ្ដាលឲ្យកងកម្លាំងអាវុធហត្ថម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦ល្ងាច​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូតាម៉េង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មិនទាន់ស្គាល់អត្តរសញ្ញាណ ច្បាស់នៅឡើយ តែបុគ្គលនេះ ជាប់ពាក់ព័ន្ធ នឹងករណីសម្លាប់មនុស្សនៅឯខេត្តកណ្ដាលកន្លងទៅថ្មីៗនេះ ក្នុងរណីស៊ីឈ្នួល ក្នុងតម្លៃ២៥០០ដុល្លារ(ពីរពាន់ប្រាំរយដុល្លារ) និងតាម កំណត់មុខសញ្ញារហូតមក ដោយដឹងថា ជនសង្ស័យបានមកលាក់ខ្លួននៅផ្ទះប្រជាពលរដ្ឋម្នាក់ នៅក្នុងភូមិ ឃុំខាងលើ ក៏បានសហការកងកម្លាំងប្រដាប់អាវុធនគរបាល និងអាវុធហត្ថស្រុកអន្លង់វែង និងស្រុកវ៉ារិន ខេត្តសៀមរាប ដោយចុះឡោមព័ទ្ធ។

លោកវរៈសេនីយ៍ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងបានឲ្យកាសែតនគរវត្តដឹងថា ក្នុងបេសកម្មចុះឡោមព័ទ្ធមុខសញ្ញា ចាប់ខ្លួនជនសង្ស័យខាងលើ ដែលបានបោកគ្រប់បែករំដោះខ្លួន ចូលទៅក្នុងព្រៃបាត់ នោះលោកនៅតែបន្ដចាត់កងកម្លាំងរបស់លោកតាមប្រមាញ់ ឃ្លាំមើលទាំងយប់ ទាំងថ្ងៃ២៤ម៉ោង នៅគ្រប់ដងផ្លូវ និងល្បាតនៅតាមព្រៃជាប់ជានិច្ច៕ ប៉ែន នួន


ចែករំលែក៖