ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងសង្វៀនបញ្ជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ ដែលមានទីតាំងក្នុងដីឡូត៍មួយកន្លែងខាងលិចផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងល្បីជាយូរមកហើយ ត្រូវបានកម្លាំងអាជ្ញាធរ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានចុះបង្ក្រាបដុតកម្ទេចចោល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់កាចុះបង្ក្រាបទីតាំងខាងលើ ដោយសារតែមានប្រជាពលរដ្ឋ ដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចថា មានទីតាំងសង្វៀនបញ្ជល់មាន់ និងបាញ់អាប៉ោងដ៏ល្បីឈ្មោះបោះសំឡេង អ្នកលេងមកពីបណ្តាខេត្តភ្លូកទឹកភ្លូកដីក្នុងមួយថ្ងៃៗ ចាញ់រាប់រយដុល្លារ ទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់កាចុះបង្ក្រាបជាក់ស្តែង តែដូចជាមានជនបង្កប់ ពេលសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេងបានរត់អស់បន្សល់ទុកតែទីតាំងតែប៉ុណ្ណោះ។

ក្រោយពីការចុះបង្ក្រាប សមត្ថកិច្ចបានដុតកម្ទេចរោងខាងលើចោល និងដកហូតបានតុ កៅអីដែលសម្រាប់ការអង្គុយបាញ់អាប៉ោងអ្នកក្រុមអ្នកញៀនល្បែងទាំងនោះ៕ សុខាសែនជ័យ


ចែករំលែក៖