ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានចេញបង្ក្រាបបទល្មើស គ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងរឹបអូសថ្នាំញៀនប្រភេទថ្នាំញៀនមេតំហ្វេតាមីនចំនួន ៣ កញ្ចប់ នៅវេលាម៉ោង៨និង៣០ ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅក្រុមទី ៤ ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ។
លោកអនុសេនីយ៍ឯក តាក រៀម អធិការរងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះឆាយ វណ្ណី ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី ៤ ភូមិ ៤ សង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ ។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះខាងលើ ជាមួយ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣ កញ្ចប់ ផងដែរ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ រួមជាមួយថ្នាំញៀនដែលរឹបអូសបានត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធី ៕ ឆ្លាម សមុទ្រ