ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីឆបោក អៀត សារឹម ត្រូវបានពលរដ្ឋជាង៣០នាក់ប្តឹងចូលសាលាដំបូងខេត្តកណ្តាលរឿងធានាពលករទៅប្រទេសជប៉ុន ដែលស្ត្រីឆបោក បច្ចប្បន្ននៅជាប់ពន្ធនាគារនៅឡើយ

ចែករំលែក៖

ខេត្តកណ្ដាល​​៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋជាង៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យបណ្តឹង ទៅលើស្ត្រី ឆបោក ឈ្មោះ អៀត សារឹម ដែលបានឆបោកប្រាក់ពួកគាត់ ថាធានាទៅធ្វើពលករនៅប្រទេសជប៉ុន  ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីសុំឲ្យតុលាការមេត្តាជួយដោះស្រាយតាមនីតិវិធី។

ពលរដ្ឋជាច្រើនបានប្រាប់កាសែតនគរវត្តឲ្យដឹងថា ពួកគាត់ត្រូវបានស្ត្រីឈ្មោះ អៀត សារឹម បានឆបោកពួកគាត់ ដោយលួងលោមថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាក់ខែច្រើន ចាំខ្ញុំធានាយកទៅ ឲ្យតែប្រគល់ប្រាក់ឲ្យខ្ញុំម្នាក់ ១០០០ដុល្លារ ទៅ២០០០ដុល្លារ បានទៅហើយ។ តែអ្វីដែលពួកគាត់ខំទុកចិត្តនោះ គឺបានត្រឹមតែត្រូវស្ត្រីឆបោក អៀត សារឹម យកលុយពីពួកគាត់យកទៅចាយអស់ ពោលគឺលុយក៏អស់ មនុស្សក៏អត់បានទៅ។

ពលរដ្ឋបានប្រាប់បន្ថែមទៀតថា: ពួកគាត់មកដាក់ពាក្យបណ្តឹងគឺសូមឲ្យ តុលាការ មេត្តាជួយដោះស្រាយតាមនីតិវិធីច្បាប់ ដែលបច្ចប្បន្នស្ត្រី ឆបោក ឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល ៕ ឆ ដា

 

 

 


ចែករំលែក៖