ខេត្តកំពត៖ បុរសជនជាតិប៊ែលហ្សិកម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលដោយជំងឺខ្យល់គរបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចនគរបាលក្រុងកំពត បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ DE SAER PATRICK LEONARDUS ភេទប្រុស កើតនៅថ្ងៃទី២៦-០២-១៩៦០ ជាជនជាតិ ប៊ែលហ្សិក កាន់លិខិតឆ្លងដែនលេខ EK 086386 មានមុខរបរ ផលិតនំបុ័ងលក់ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះស្លាប់ក្នុង ចន្លោះពីម៉ោង២ទៅម៉ោង៣យប់ឈានចូល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារខ្យល់គ ដោយគ្មានអ្នកជួយសង្គ្រោះ ព្រោះជនរងគ្រោះរស់នៅតែម្នាក់ឯង ហើយមិនមែនជាករណីឃាតកម្មទេ។
បច្ចុប្បន្នកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំំពត បានទំនាក់ទំនងទៅស្ថានទូតប្រទេសប៊ែលហ្សិក ដើម្បីបញ្ជូនសពទៅភ្នំពេញ តម្កល់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យទាមប្រពៃណី ៕ សហការី