ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ខមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន២០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខមានជ័យ ធ្វើការឃាត់ខ្លួននិងរកឃើញថ្នាំញៀនជាក់ស្តែង ធំតូចចំនួន២០កញ្ចប់ ។

ក្នុងប្រតិបត្តិការ​នេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ចិកា​ ឆ្នាំ​២០១៧ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានកាស្រាវជ្រាវអស់រយះពេលជាង១ខែ ទើបឃាត់ខ្លួនបានជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនដ៏សកម្ម វត្ថុតាងដែលបានដកហូតបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២០កញ្ចប់ធំល្មម៥កញ្ចប់ និងតូចចំនួន១៥កញ្ចប់រួមជាមួយដបសម្រាបជក់ ថង់សម្រាប់ច្រកលក់ និងវត្ថុតាងជាច្រើនទៀត​។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ​ ជួប​ សុខបញ្ញា​ ភេទប្រុស អា​៣១ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ​នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់ ៕ តាឡឹម


ចែករំលែក៖