ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងហៅអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសសយឺតពេលទៅហើយ ដោយបុរសម្នាក់បានដាច់ខ្យល់ស្លាប់ ដោយប្រទះឃើញចងកសម្លាប់ខ្លួននឹងដើមអាកាស្យាខាងលិចផ្ទះកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ឲ្យកាសែតនគរវត្តដឹងថា បុរសដែលចងកសង្ស័យមានវិបត្តិផ្លូវចិត្តមានឈ្មោះ ប៉ែន ឆានី អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ។
តាមអ្នកភូមិបានប្រាប់ថា មុនកើតហេតុ គឺឃើញបុរសខាងលើផឹកស្រាស្រវឹងជោក ហើយមានវិបត្តិផ្លូវចិត្តជាមួយគ្រុមគ្រួសារ មិនសូវអើពើ ចេះតែព្រងើយកន្តើយនឹងរូបខ្លួន ចេះតែស្ដីបន្ទោស ខណៈដើរទៅខាងលិចផ្ទះប្រមាណ៣០០ម៉ែត្រ ដោយអ្នកភូមិម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ លុះ៣០នាទីនាទីក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របី និងរត់ទៅប្រាប់ក្រុមគ្រួសារ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចថា មានមនុស្សចងកសម្លាប់ខ្លួនបាត់ទៅហើយ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ព្រមទាំងគ្រូពេទ្យបានមកដល់ និងពិនិត្យសាកសពឃើញថា បុរសខាងលើបានចងកសម្លាប់ខ្លួននឹងក្រមាលើដើម កាស្យាពិតប្រាកដមែន ទើបប្រគល់សពទៅឲ្យឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលជាទីបំផុត ៕ យឹម សុថាន