ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនពីរនាក់បើកម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវបុរីកម្មករ (សេតេ) មុខសាលារៀនបើកបររថយន្ត(គុណភាព) ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយ ម៉ូតូ២គ្រឿង បានបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា ដែលម៉ូតូមួយគ្រឿង ម៉ាកHONDA AREBLADE ពណ៌ ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 1-6866 អ្នកបើកបរ ឈ្មោះ ចិន មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ មានទិសដៅពីខាងកើតមកលិច លុះដល់ចំណុចខាងលើ ក៏បានបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1E-6225 អ្នកបើកបរឈ្មោះ រិន សុភឿក ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសទាំងសងខាងត្រូវបានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកមិត្តភាព 888 សេតេ។

ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង បានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖