ព័ត៌មានទាន់ហេតុការណ៍៖

នៅស្រុកបាទីស្ថាប័នកាំកុងត្រូលរកឃើញស្ថានីយ-ដេប៉ូមួយចំនួនលក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រភពព័ត៌មានពីខេត្តតាកែវ បានឲ្យដឹងថា ក្រុមត្រួតពិនិត្យប្រេងឥន្ធន:របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មដែលមានរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធន:ចល័ត ដឹកនាំដោយ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក គឿន ភិរុណ ជាអនុប្រធាន នាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញរបស់មន្ទីពិសោធន៍ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធន:នៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ។ប្រតិបត្តិការនេះធ្វើឡើង ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធន:មិនសមស្រប និង ពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំលក់បន្លំមិនគ្រប់ចំណុះលីត្រ ។

មន្រី្តកាំកុងត្រូលបានថ្លែងឲ្យដឹងថា ប្រតិបត្តិការនេះជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធន:របស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង ១០ កន្លែងនៅទីតាំងខាងលើនេះគឺមាន ស្ថានីយ និងដេប៉ូប្រេងឥន្ទន:មួយចំនួនធំ លក់សាំងរបស់ខ្លួនពុំគ្រប់លីត្រនោះឡើយ។ លើសពីនោះ ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ថែមទាំងបានលក់ប្រេងធម្មតា (Regular) បន្លំថាជាប្រេងស៊ុបពែរ (Super) ទៅអ្នកប្រើប្រាស់ ហើយករណីនេះសមត្ថកិច្ចបានណែនាំឲ្យម្ចាស់ស្ថានីយ និង ដេប៉ូ ប្រេងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេនឹងប្រឈមមុខច្បាប់ ៕ សហការី


ចែករំលែក៖