ខេត្តបាត់ដំបង៖ មួយរយៈនេះករណី គាស់ផ្ទះបានកើតឡើងជាញឹកញាប់នៅ ខេត្តបាត់ដំបង មិនថានៅកណ្តាលក្រុង បាត់ដំបងក៏ដូចជានៅតាមបណ្តាស្រុក។ ប៉ុន្តែសមត្ថកិច្ចហាក់ដូចជាពុំមានសមត្ថ ភាពស្វែងរកមុខចោរលួចនោះឃើញ ឡើយ។
ជាក់ស្តែងជនមិនស្គាល់មុខបានធ្វើ សកម្មភាពលួចចូលក្នុងផ្ទះបើកបង្អួចឆ្កឹះ យកលុយអស់២ម៉ឺនដុល្លារ រួចគេចខ្លួន ទៅដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
បុរសជាប្តី ឈ្មោះ គង់ ចន្ធី អាយុ៤៨ឆ្នាំ មុខរបរអ្នករត់រថយន្តឈ្នួល និងប្រពន្ធ ឈ្មោះ លី កញ្ញា អាយុ៤៥ឆ្នាំ ទាំង២នាក់ រស់នៅចំណុចកើតហេតុខាងលើបានបាត់ បង់ប្រាក់២ម៉ឺនដុល្លារ។
នៅចំពោះមុខនគរបាលក្រុងបាត់ដំបង ឈ្មោះ គង់ ចន្ធី ដែលជាម្ចាស់ផ្ទះបានរៀប រាប់ឲ្យដឹងថា លុយដែលចោរចូលលួចយក ទៅចំនួន២ម៉ឺនដុល្លារជាលុយគេផ្ញើដើម្បី យកទៅឲ្យភ្ញៀវនៅភ្នំពេញ។ នៅមុនពេល កើតហេតុ ពោលគឺមុនពេលចូលដេក លោក បានយកលុយ២ម៉ឺនដុល្លារដែលគេផ្ញើយក ដាក់នៅលើតុខាងចុងជើងគ្រែដំណេក ព្រោះ ទុកកន្លែងផ្សេងខ្លាចភ្លេច។ លុះព្រឹកឡើង ពេលក្រោកពីដំណេកក៏ស្រាប់តែបាត់លុយ អស់ ដោយឃើញទ្វារកញ្ចក់បង្អួចចំហ និង បន្សល់ទុកដំបងឫស្សីប្រវែងជាង២ម៉ែត្រ និងលួស១កងតូចប៉ុណ្ណោះ។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថ កិច្ចជំនាញដែលដឹកនាំដោយលោកវរ សេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ ដំបងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ ជាក់ស្ដែងបានឃើញវត្ថុតាងដំបងឫស្សី មួយដើម លួស១កងតូច និងមានតុកៅអី នៅក្បែរដែលម្ចាស់ផ្ទះអះអាងថាចោរបាន យកទៅដាក់ដើម្បីឡើងផ្លោះរបងចេញ ចូលផងដែរ។
បច្ចុប្បន្នករណីខាងលើនេះត្រូវបាន កម្លាំងអធិការនគរបាលក្រុងបាត់ដំបង កំពុងត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បី កំណត់មុខសញ្ញាបន្ត ថាតើជាករណីលួច ពិតប្រាកដ ឬយ៉ាងណា?៕ ហេង នរិន្ទ្រ