ខេត្តកណ្ដាល៖ បុរសម្នាក់មានប្រពន្ធ កូនរួចទៅហើយបានទាក់ទងមានស្នេហា ជាមួយក្មេងស្រីអាយុ១៤ឆ្នាំ ហើយពង្រត់ រស់នៅជាមួយគ្នាបានមួយរយៈ ទីបំផុតត្រូវ អាណាព្យាបាលខាងស្រីប្ដឹងនគរបាលឱ្យ ចាប់ខ្លួន នៅវេលាព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ ២០១៧ នេះ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យខាងលើឈ្មោះ សឹង វ៉ាត អាយុ២៦ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធ និងមានកូនម្នាក់អាយុជាង២ឆ្នាំ។ ចំណែក ក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ មកស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ធ្វើជា កម្មករសំណង់ជាមួយឪពុកម្ដាយ មាន ស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅ បន្ទប់ជួលជាមួយឪពុកម្ដាយនៅជិតគ្នា និង ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជន សង្ស័យឈានដល់ព្រមព្រៀងស្រលាញ់គ្នា និងបានរួមរ័កស្នេហាជាមួយគ្នាលួចលាក់ច្រើនលើកតាំងពីអំឡុងខែតុលា ឆ្នាំ ២០១៧មកម្លេ៉ះ។
លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ជនសង្ស័យ បានលួងលោមបោកបញ្ឆោតក្មេងស្រីរង គ្រោះពង្រត់ចេញពីផ្ទះទៅបំណងទៅធ្វើ ការនៅប្រទេសថៃ តែទៅដល់ច្រកទ្វារ ប៉ោយប៉ែតដោយជនរងគ្រោះទើបតែមាន អាយុ១៤ឆ្នាំ មិនអាចធ្វើបែបបទចូលបាន ក៏ត្រឡប់មកវិញត្រូវនគរបាលឃាត់ខ្លួនតែ ម្ដង តាមពាក្យបណ្ដឹងឪពុកម្ដាយជនរង គ្រោះនាំមកការិយាល័យប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជនខេត្ត ដើម្បី សាកសួរ និងឃុំខ្លួន។
បើតាមម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ ឲ្យដឹងថា ក្រោយពីបានដឹងថាកូនស្រីគាត់ មានទំនាក់ទំនងស្នេហ៍ជាមួយជនសង្ស័យ ជាអ្នកមានប្រពន្ធកូន គាត់បានព្យាយាម បំបែក។ ប៉ុន្តែមិនបែករហូតជនសង្ស័យនាំ នាងពង្រត់ចេញពីផ្ទះ ទើបគាត់សម្រេច ចិត្តប្ដឹងនគរបាលឲ្យចាត់ការតាមផ្លូវច្បាប់ ព្រោះគាត់មិនចង់ឲ្យកូនស្រីមានឈ្មោះ លួចប្ដីគេខូចអនាគតនោះទេ ។
ដោយឡែកប្រពន្ធជនសង្ស័យបានឲ្យ ដឹងថា បើរឿងរ៉ាវបានជ្រុលជ្រួសកើតឡើង ហើយនោះ គាត់យល់ព្រមឲ្យប្ដីទទួលយក ជាប្រពន្ធមួយទៀតមិនហាមឃាត់ទេ សុំឲ្យ ឪពុកម្ដាយជនរងគ្រោះដកពាក្យបណ្ដឹង វិញ។ តែឪពុកម្ដាយជនរងគ្រោះមិនព្រមសុំ ឲ្យចាត់ការតាមច្បាប់ ។
លោក រស់ សាវិន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តបានឲ្យដឹងថា ករណីនេះនគរបាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ