ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចព្រែកគៀនជ្រៃនិងចំណុចពាមទន្លា និងចំណុចកន្ទិល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនត្រូវបានបង្ក្រាបរួមមាន៖ របាំង បិទផ្ជិតព្រែកចំនួន១កន្លែង របាំងព្រួលប្រវែង១៥ម៉ែត្រ លូស្បៃមុងចំនួន២៤មាត់ របាំងស្បៃ ប្រវែង៦២០ម៉ែត្រ បង្គោលចម្រឹងចំនួន៣៦០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន២៥៥ គីឡូក្រាមចូលបឹង ធម្មជាតិវិញ ។

ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៤រសៀល ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ នៅចំណុចព្រែកគៀនជ្រៃ ចំណុចពាមទន្លារហូតដល់ ចំណុចកន្ទិល ។ ប្រតិបត្តិការនេះដឹកនាំដោយលោកអធិការស្រុកកំពង់សៀម បាននាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត និង សហគមន៍នេសាទ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។

ជាលទ្ឋផលកម្លាំងចាប់យកឧបករណ៍រួមមាន ៖ របាំងបិទផ្ជិតព្រែកចំនួន១កន្លែង, របាំងព្រួលប្រវែង១៥ម៉ែត្រ, លូស្បៃមុង ចំនួន២៤មាត់, របាំងស្បៃប្រវែង ៦២០ម៉ែត្រ, បង្គោលចម្រឹង ចំនួន៣៦០ដើម, ចាក់លែងកូនត្រីចំរុះ ចំនួន២៥៥គីឡូក្រាម។

បច្ចុប្បន្នវត្ថុតាង ត្រូវបានជំនាញជលផលយកមករក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ចាម ៕ វណ្ណៈ


ចែករំលែក៖