ព័ត៌មានទាន់ហេតុការណ៍៖

បក្ខពួកជនដៃដល់ដែលបានបាញ់ប្រហារនៅមជ្ឈមណ្ឌល Rock ត្រូវបានកម្លាំងជំនាញរបស់លោកបង្ក្រាបបាន ចំនួន២នាក់ហើយ នៅខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បាន ឲ្យដឹងនៅមុននេះបន្ដិចថា៖ នាវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បក្ខពួកជនដៃដល់ដែលបានបាញ់ប្រហារនៅមជ្ឈមណ្ឌល Rock ត្រូវបានកម្លាំងជំនាញរបស់លោកបង្ក្រាបបាន ចំនួន២នាក់ហើយ នៅខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បញ្ជាក់ថា៖ ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការសហការជាមួយ​កម្លាំងនគរបាល​នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ធំ ដោយបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួកទាំងអស់៣នាក់ នៅមុននេះបន្ដិចនាព្រឹកថ្ងៃទី០១ ខែធ្នូ។

លោកឧត្តមសេនីយ៍ សុខ ខេមរិន ប្រធាននាយកដ្ឋាន បន្ថែមថា ពេលនេះដែលកម្លាំងនគរបាលជំនាញរបស់លោក កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យ៉ាងយកចិត្តទុកដាក់ផងដែរ។

គួរំលឹកថា៖ ​នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅព្រឹកទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណីបាញ់ប្រហារមួយ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕ ប្រាថ្នា


ចែករំលែក៖