ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដតាកូម៉ាបើកបុកម៉ូតូសង​

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដតាកូម៉ាបើកបុកអ្នកជិះម៉ូតសង ឌុបគ្នា៣នាក់ កាលពីវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្នុងភូមិព្រះ នង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការសន្និដ្ឋានបឋម( គឺរថយន្ដ រ៉េចង្កូតមកមកបុក អ្នកបើកបរម៉ូតូ) ឈ្មោះ ហ៊ិន ហែម ភេទប្រុស អាយុ ៤៤ឆ្នាំ​រស់នៅភូមិ ប្រឌិត ឃុំ សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ​(ស្លាប់) បានបើកបរម៉ូតូ​ សង សេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E4513 អ្នករួមដំណើរ ទី១ ឈ្មោះ​ហូ​ មុំ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅ ភូមិ នាង នយ ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) ទី២ ឈ្មោះ ចក់ បៅ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ សំព័រ ឃុំ ចំណារក្រាម​ ស្រុក ស្ទោង ខេត្តកំពង់ធំ​ រង(របួសធ្ងន់)។ ចំណែក រថយន្ដ​ម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A5149 អ្នកបើកបរចុះរត់បាត់ស្រមោលពុំទាន់ដឹងអត្តសញ្ញាណ​។

ក្រោយពីសមត្ថកិច្ចចុះ វាស់វែង ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ និងបញ្ជូន អ្នករបួស ទៅមន្ទីរពេទ្យ ព្រមទាំងប្រមូល វត្ថុតាង ទៅរក្សាទុក នៅ អធិការដ្ឋាន​នគរបាលស្រុកស្ទោង និងបើកការស្រាវជ្រាវអ្នក ម្ចាស់រថយន្ដ ចូលខ្លួន មកដោះស្រាយគ្នា តាមច្បាប់ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖