ភ្នំពេញ៖ ដើម្បីស្វែងយល់ដកបទពិសោធន៍ការងារ លើការ គ្រប់គ្រងសំរាម ការងាររៀបចំទីក្រុង និងការងារគ្រប់គ្រងចរាចរ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីប្រគល់ទទួល សម្ភារៈ អនាម័យបរិស្ថាន ដែលជាអំណោយរបស់ខណ្ឌស៊ីឆឹង ទីក្រុងប៉េកាំង ជូនដល់ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅសាលាខណ្ឌដូនពេញ ។
លោកអភិបាល ខណ្ឌដូនពេញ បានឲ្យដឹងថា សាលាខណ្ឌដូនពេញ និងសាលាខណ្ឌស៊ីឆឹង បានចងសម្ព័ន្ធភាពជាមួយគ្នា តាមរយះ ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងរីកចំរើន រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។
គួរបញ្ជាក់ថាបន្ទាប់ពីចងសម្ព័ន្ធមេត្រីភាពនិងគ្នារវាងប្រតិភូខណ្ឌដូនពេញប្រទេសកម្ពុជានិងប្រតិភូខណ្ឌស៉ីឆឹងនៃក្រុងប៉េកាំងប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤កន្លងទៅនេះរួចមកនៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៧នេះដែរប្រតិភូទាំង២ខណ្ឌនេះបានបើកពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការចងសម្ព័ន្ធមេត្រីភាពនិងបង្កើតកិច្ចសហប្រតិបត្តិទ្វេភាគីនិងគ្នាក្រោមការទទួលស្វាគមន៍រាក់ទាក់ពីសំណាក់លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌរួមជាមួយអភិបាលរងនិងលោកលោកស្រីចៅសង្កាត់ទាំង១១សង្កាត់ផងដែរ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការចងសម្ព័ន្ធមេត្រីភាពនិងបង្កើតកិច្ចសហប្រតិបត្តិទ្វេភាគីនោះគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ទូ លីងស៊ីន ប្រធានគណៈកម្មការសភាប្រជាជនខណ្ឌស៊ីឆឹង មកកាន់ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ថ្លែងអំណរគុណដល់ប្រតិភូខណ្ឌដូនពេញដែលបានអនុញ្ញាតិឲ្យប្រតិភូស៉ីឆឹងទីក្រុងប៉េកាំងនៃប្រទេសចិនបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នារហូតឈានដល់ការចុះហត្ថលេខាជាមួយគ្នានេះ។ បន្ទាប់មកលោកក៏បានជម្រាបជូនពីសក្តារនុពលនៃភូមិសាស្ត្រនិងរដ្ឋបាលខណ្ឌស៉ីឆឹងដើម្បីឲ្យប្រតិភូខណ្ឌដូនពេញបានដឹងផងដែរ។
ជាមួយគ្នានោះដែរលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានមតិស្វាគមន៍យ៉ាងក្រៃលែងនិងលើកឡើងជម្រាបជូនដល់ប្រតិភូខណ្ឌស៉ីឆឹងនៃទីក្រុងប៉េកាំងប្រទេសចិន ពីទីតាំងភូមិសាស្ត្រខណ្ឌគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២គឺជាបេះដូងនៃរាជធានីភ្នំពេញសម្បូរទៅដោយបេតិកណ្ឌប្រវត្តិសាស្ត្រជាច្រើនមានដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិ រម្យយណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ល។ បើទោះបីផ្ទៃនៃមូលដ្ឋានខណ្ឌនេះមានត្រឹមតែ៧គឺឡូម៉ែត៤៤អាតែប៉ុណ្ណោះ ។
បន្ទាប់ពីប្រតិភូទាំងពីររវាងខណ្ឌដូនពេញប្រទេសកម្ពុជានិងខណ្ឌស៉ីឆឹងក្រុងប៉េកាំងប្រទេសចិនបានចុះហត្ថខានិងគ្នារួចក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកបញ្ជាក់ឲ្យឃើញថាជាបរិយាកាសដ៏ស្និតស្នាលជាមួយគ្នា ។ បន្ទាប់មកប្រតិភូខណ្ឌដូនពេញបានជូនប្រតិភូខណ្ឌស៉ីឆឹងទៅទស្សនារម្យមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ;ទស្សនានៅសារមន្ទីរជាតិរួមមកហូបអាហារថ្ងៃត្រង់ជាមួយគ្នានៅភោជនីដ្ឋានម្លិះ ;ទស្សនារដ្ឋាករស្វយ័ត្នផ្សារធំថ្មី និងបន្តដំណើរ អញ្ជើញគោរពវិញ្ញាណខ័ន្ធ ព្រះបរមរតនរូប នៃ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចូលទស្សនាព្រះបរមរាជវាំង ក្រោយពីទស្សនារួច គណៈប្រតិភូខណ្ឌស៊ីឆឹងព្រមទាំងថតរូបអនុស្សាវរីយ៍រួមគ្នាផងដែរ ៕ ស តារា