ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនុបទឹកឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចកាច់កញ្ចក់ឡាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍ទំនុបទឹក ល្បាតឃើញជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចកាច់កញ្ចក់ឡានឡិចស៊ីសបានឃាត់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច នៅមុខផ្ទះលេខ១០៣ ផ្លូវបើកថ្មី ភូមិ៤ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ អាត់ រតនះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ23E1 ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ឈ្មោះ អ៊ូ ចាន់វី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។ ចំណែកម្ចាស់រថយន្តមានឈ្មោះ លឹម កុកខៅ ភេទប្រុស អាយុ២២ឆ្នាំ ជាម្ចាស់ឡានឡិចស៊ីស៣៣០ ពណ៌ខ្មៅ នៅមុខផ្ទះលេខ១០២ ផ្លូវបើកថ្មី ភូមិ ៤ សង្កាត់ទំនុបទឹក ខណ្ឌចំការមន ។

សមត្ថកិច្ចប៉ុស្តិ៍ទំនុបទឹកបានប្រាប់ឲ្យដឹងថា កម្លាំងកំពុងល្បាតក្នុងមូលដ្នានឈរនៅចំណុច ខាងលើក៏មានការជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់ខ្មៅ ស្លាកលេខ ភ្នំពេញ 1Y.6184 បានធ្វើសកម្មភាពលួចកាច់កញ្ចក់ឡិចស៊ីស ក៏ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទំនុបទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖